អ្នកស្រី ទ្រី ដាណា ព្រមទាំងស្វាមី បានធ្វើសច្ចាប្រណិធាន ផឹកទឹកសម្ប ថ បញ្ជាក់ពីភាពស្មោះត្រង់ នៅមុខព្រះសង្ឃ បារមីគ្រប់ទិស មិនដែលបោកប្រាស់ មិនចេះសម្ដែង មុខមហាជន

កាលពីរសៀលថ្ងៃមិញនេះ ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២០ ម្ចាស់ហាងមាសពេជ្រ និងជាម្ចាស់ផលិតផលកែសម្ផស្សម៉ាកNNP នោះគឺ លោកស្រី ទ្រី ដាណា រួមនឹងស្វាមី បានរៀបចំពិធី សច្ចាប្រណិធាន បែបសាសនាដ៏ធំមួយ នៅក្នុងគោលបំណង ដើម្បីបញ្ជាក់ពីភាពស្មោះត្រង់ ក្នុងការរស់នៅប្រចាំថ្ងៃ ហើយជាពិសេស គឺមុខរបររកសុីផ្ទាល់តែម្ដង។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកស្រី ទ្រី ដាណា បានលើកឡើងឱ្យដឹងថា៖”ថ្ងៃនេះ នាងខ្ញុំ និងស្វាមីបានធ្វើសច្ចាប្រណិធាន ផឹកទឹកសម្ប ថ បញ្ជាក់ពីភាពស្មោះត្រង់ នៅមុខព្រះសង្ឃ បារមីគ្រប់ទិសទី និងគ្រប់ជាន់ថ្នាក់ នាងខ្ញុំមិនដែលបោកប្រាស់ មិនចេះសម្ដែង មុខមហាជន មិនកិបកេងតំណាង មិនដែលបង្រៀនពួកគាត់ ឱ្យប្រាសចាកពីភាពត្រឹមត្រូវឡើយ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើគ្រប់យ៉ាងដែលនាងខ្ញុំធ្វើ ជារឿងសម្ដែង បើនាងខ្ញុំបានកិបកេងតំណាង រកស៊ីមិនត្រឹមត្រូវ សុំឱ្យរលាយទ្រព្យទាំងអស់ដែលខ្ញុំរកបានទាំងលំបាក សុំឱ្យជីវិតខ្ញុំរលត់ភ្លាមៗ ជិះឡានក្រឡាប់ឡាន ធ្វើដំណើរជួបគ្រោះទាន់ហត់ វិនាសមរណា អន្តរាយភ្លាមៗ។ ខ្ញុំសូមធ្វើសម្បថចំពោះបារមី ​ អារុក្ខ​អារក្ស លោក​តា​ក្រហមក ព្រះ​អង្គ​ចេក​ព្រះ​អង្គ​ចម អ្នក​តា​ឃ្លាំង​មឿង អ្នក​តា​ដំបង​ដែក អ្នក​តា​ដំបង​គ្រញូង លោក​យាយ​ទេព ព្រះ​អង្គ​វិហារ ព្រះ​អង្គ​វត្ត​​គោក​ស្លែង។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅថ្ងៃនេះ ខ្ញុំសុំបន់ស្រន់ដល់ទេវតា បារមីគ្រប់ទិសទី មកជួយ​ធ្វើ​ជា​អធិបតី​សាក្សីចំពោះ​ពិធី​សម្បថ​នេះ ហើយថែរក្សាអ្នកតំណាងនៃប្រេនទាំង៣ NNP NUNA CTM ឱ្យរីកចម្រើនតកូនចៅ។ សូម​អស់​លោក​អារុក្ខ​អារក្ស ​អ្នក​តា​ និង​​បារមី​ដ៏​ស័ក្តិ​សិទ្ធិ​ទាំង​អស់ ជួយដឹងលឺ បើមានអ្នកបំពាន យាយី បង្ខូចឈ្មោះរូបនាងខ្ញុំ និងអ្នកតំណាងចែកចាយ នៃក្រុមហ៊ុន ដាណា ទ្រី សូមឱ្យសាបដូចជាទឹកទន្លេ រីងហួតដូចជាវាលខ្សាច់ បរាជ័យគ្រប់ភារកិច្ច និងការរកស៊ី ទោះបីកំពុងរីកចម្រើនយ៉ាងណាក៏ដោយ នាងខ្ញុំ ទ្រី ដាណា និយាយពិត ធ្វើពិត ធ្វើដោយភាពត្រឹមត្រូវ មិនបោកប្រាស់ មិនសម្ដែងឡើយ”។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment