រំជួលចិត្តណាស់ ! ជារៀងរាល់យប់ ទឹម​ រដ្ឋា តែងតែសម្រក់ទឹកភ្នែក ពេលនឹករឭក ដល់ម្តាយ…

ភ្នំពេញ៖ ប្រិយមិត្តជាច្រើន ប្រាកដជាបានជ្រាបរួចមកហើយ អំពីដំណឹងដ៏សោកសៅ របស់ក្រុមគ្រួសារ តារាសម្តែង ទឹម រដ្ឋា ដោយអ្នកម្តាយជាទីស្រលាញ់នាង បានលាចាកលោកទៅ កាលពីយប់រំលងអាធ្រាត្រ ឈានថ្ងៃទី០១ ខែសីហា ឆ្នាំ២០២០ ដោយសារជំងឺគាំងបេះដូង។

ដំណឹងដ៏រន្ធត់មួយនេះ បានដិតនៅជាប់នៅក្នុងអារម្មណ៍របស់កញ្ញា​ គ្មានថ្ងៃណាអាចបំភ្លេចបានឡើយ។ ជារៀងរាល់យប់ កញ្ញា តែងតែសម្រក់ទឹកភ្នែក រាល់ពេលនឹកឃើញម្តាយម្តង។ ក្តីនឹករឭក ក្តីឈឺចាប់មួយនេះ ត្រូវបានកញ្ញា បង្ហាញតាមរយៈបណ្តាញសង្គមហ្វេសប៊ុករបស់ខ្លួន ថា “ថ្ងៃនេះបើកភ្នែកទឹកភ្នែកហូរទៀតហើយ នឹកម្ចាស់ជិវិត គ្មាន ថ្ងៃហ្នឹងបំភ្លេចបាន. សុំទោសបងប្អូនអើយពួកខ្ញុំធ្វើចិត្តមិនទាន់បាន100%ទេ Pan RaNy Tim Vanna”។

យ៉ាងណាមិញ ក៏មានបងប្អូនមិត្តភក្តិ សាច់ញាតិ និង បងប្អូនតាមបណ្តាញសង្គមហ្វេសប៊ុក សូមឲ្យកញ្ញាកាត់ចិត្តទៅ ព្រោះអ្នកមីង គាត់ទៅបានសុខហើយ៕

Related posts

Leave a Comment