អីយ៉ា!! មើលកូនស្រី ស៊ុក សុភា កាន់តែធំ ស្រស់ស្អាតប្លែកតែម្ដងហើយ

អូស្ត្រាលី៖ បច្ចុប្បន្ន អតីតតារាសម្ដែង លោក​ ស៊ុក សុភា កំពុងរស់នៅលើទឹកដីនៃប្រទេសអូស្ត្រាលី ដើម្បីកសាងជីវិតគ្រួសារ។ បច្ចុប្បន្នតារាប្រុសរូបនេះ មានកូនប្រុសស្រី សុទ្ធសឹងតែមានរូបសម្បត្តិស្រស់ស្អាត និងស្រស់សង្ហាផងដែរ បើទោះបីពួកគេមានវ័យក្មេងក៏ពិតមែន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​យ៉ាងណាមិញ ក្រោយរៀបការអស់រយៈពេល ៨ឆ្នាំកន្លងមកនេះ ឃើញថា ជីវិតរស់នៅក្នុងគ្រួសាររបស់តារាប្រុសរូបសង្ហានេះ ពិតជាមានក្ដីសុខ​ ពោរពេញដោយសុភមង្គលខ្លាំងតែម្ដង។ មិនតែប៉ុណ្ណោះ អតីតតារាសម្ដែងរូបនេះ តែងតែបង្ហាញសកម្មភាពក្នុងគ្រួសារជាមួយភរិយា និងកូនៗឲ្យទស្សនិកជន និងហ្វេនៗអ្នកគាំទ្រលោកបានឃើញជាញឹកញាប់ផងដែរ។

ទន្ទឹមនឹងនេះដែរ លោក ស៊ុក សុភា បានដើរតួនាទី ជាស្វាមីដ៏ល្អ ស្រលាញ់ថ្នាក់ថ្នម ភរិយាមិនឲ្យទាស់ចិត្ត ជាពិសេស ធ្វើជាលោកប៉ាដ៏គំរូ មើលថែកូនៗបានយ៉ាងល្អ ហើយក៏ឧស្សាហ៍ជួយធ្វើការផ្ទះជំនួសភរិយាថែមទៀតផង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ជាក់ស្ដែង ប៉ុន្មានម៉ោងមុននេះ អតីតតារាប្រុសរូបនេះ បានបង្ហោះរូបភាពថ្មីៗជាមួយកូនស្រីជាច្រើនសន្លឹក ដោយយើងបានចាប់អារម្មណ៍ឃើញថា កូនស្រីលោក កាន់តែលូតលាស់ ធំធាត់ជាងមុនគួរឲ្យកត់សម្គាល់។ ជាពិសេស បើមើលទៅលើរូបសម្រស់វិញ ឃើញថា កូនស្រីតារារូបនេះ ពិតជាមានមុខមាត់ស្រស់ស្អាតផូរផង់ ឃ្យូត និងគួរឲ្យក្នាញ់តាំងតែពីក្មេងតែម្ដង។

ក្នុងនោះដែរ ក្រោយអ្នកគាំទ្រជាច្រើន បានឃើញមុខមាត់កូនស្រី តារារូបនេះរួច មានហ្វេនៗជាច្រើននាក់បានលាន់មាត់សរសើរពីរូបសម្រស់ និងមុខមាត់ក្មេងស្រីរូបនេះសឹងមិនដាច់ពីមាត់៕

Related posts

Leave a Comment