អីយ៉ា! តារាសម្តែងលោកស៊ុក សុភា បង្ហោះរូបភាពប៉ុន្មានសន្លឹករបស់កូនៗយ៉ាងគួរអោយស្រលាញ់ និង មានសុភមង្គល ធ្វើអោយហ្វេនៗជាច្រើនសរសើរគ្រប់ៗគ្នា

អូស្រ្ដាលី ៖ មហាជនជាច្រើនបានជ្រាបនឹងស្គាល់ច្បាស់ហើយនៅកេរ្ត៏ឈ្មោះដ៏ល្បីរបស់ លោក ស៊ុក សុភា ដែលជាអតីតតារាសម្ដែងប្រុស មានប្រជាប្រិយភាព ប្រចាំប្រទេសកម្ពុជា បានធ្វើឲ្យហ្វេនៗទាំងអស់ មានការនឹករម្លឹកដល់យ៉ាងខ្លាំង បន្ទាប់ពីការចាកចេញទៅរស់នៅ កសាងជីវិត លើទឹកដីប្រទេសអូស្រ្ដាលីរួចមក។យ៉ាងណាមិញ តារាប្រុសរូបនេះ កំពុងសោយសុខជាមួយនឹង ជីវិតគ្រួសារដ៏មានសុភមង្គលក្រោយពីបានរៀបការ ជាមួយនារីជាអនិកជនខ្មែរ

រស់នៅប្រទេសអូស្រ្ដាលី រួមជាមួយនឹងកូនៗដល់ទៅ៣នាក់ទៀតផង។ជាក់ស្តេង លោកស៊ុក សុភា បានដើរតួនាទី ជាស្វាមីដ៏ល្អ ស្រលាញ់ថ្នាក់ថ្នម ភរិយាមិនឲ្យទាស់ចិត្ត ជាពិសេស ជាលោកប៉ាគំរូ មើលថែកូនៗ ធំធាត់បានយ៉ាងល្អ។ ក្នុងនោះដែរ ហេតុតែលោកប៉ា អ្នកម៉ាក់ មានមុខមាត់ស្អាតៗ គេឃើញថា កូនទាំង៣របស់លោក ធំឡើង មានទម្រង់មុខឃ្យូតៗ គួរឲ្យខ្នាញ់ណាស់។តួយ៉ាង គ្រាន់តែឃើញរូបថតដែល ស៊ុក សុភា និងកូនៗ ក្នុងបណ្ដាញសង្គមភ្លាម ធ្វើឲ្យមហាជនឃើញថា កូនទាំង៣ មានមុខមាត់រឹតតែដូចលោកបេះដាក់៕ប្រភព៖ ហ្វេសប៊ុក

Related posts

Leave a Comment