ស្ទើរតែចំនួនពាក់កណ្តាលទៅហើយនៃចំណីអាហារអូស្ត្រាលីត្រូវបានផ្សាំឡើងពីប្រភេទអាហារកែច្នៃ។ ការសិក្សាស្រាវជ្រាវថ្មីមួយបានបង្ហាញឲ្យឃើញដូច្នេះកាលពីថ្ងៃព្រហស្បតិ៍។
ដឹកនាំធ្វើការសិក្សាស្រាវជ្រាវដោយសាកលវិទ្យាល័យ The University of Melbourne រួមសហការជាមួយ៣សាកលវិទ្យាល័យអូស្ត្រាលីនិងសាកលវិទ្យាល័យ The University of Sao Paulo នៅប្រទេសប្រេស៊ីល។
ការតាមដានពិនិត្យមើលទៅលើក្រុមកុមារនិងមនុស្សចាស់បានរកឃើញមានដល់ទៅ៤២ភាគរយនៃការស្រូបចូលទៅក្នុងរូបកាយគិតជា Kilojoule ប្រចាំថ្ងៃរបស់ប្រទេសនេះស្ថិតក្នុងទ្រង់ទ្រាយនៃអាហារកែច្នៃសុទ្ធសាធ។ ការឲ្យនិយមន័យទៅលើប្រភេទអាហារកែច្នៃគឺមានគ្រឿងផ្សំជាច្រើនគឺជាតិស្ករនិងអំបិលហើយមានជាតិសរសៃនិង micromutrient តិចបំផុត។
វេជ្ជបណ្ឌិត Scrinis មកពីសាកលវិទ្យាល័យ The University of Melbourne’s School of Agriculture and Food Sciences បានបកស្រាយពន្យល់ថា ប្រភេទអាហារទាំងឡាយនេះជាទូទៅមានគុណភាពអាហារូបត្ថម្ភទាបជាប្រភេទចំណីអាហារដែលកែច្នៃតិចតួច។ ជាពិសេសអាហារប្រភេទនេះផលិតចេញពីរោងចក្រឬឧស្សាហកម្មផលិតអាហារឆ្អិនស្រាប់ តែគេមិនឃើញមាននៅក្នុងប្រភេទអាហារនៅតាមផ្ទះបាយឬនៅតាមភោជនីយដ្ឋាននោះទេ៕