បានបូជាហើយ សពពលករខ្មែរធ្វើការនៅកូរ៉េ ដែលត្រូវពលករខ្មែរម្នាក់ទៀត លប ស ម្លា ប់ ដោយសារគំនុំរឿង…

ពលករខ្មែរម្នាក់បាន.ស្លា.ប់.បាត់បង់.ជី.វិ.ត.នៅក្នុងរោងចក្រពេលកំពុងបំពេញការងារ ដោយសារពលករខ្មែរម្នាក់ទៀត ដែលធ្វើការជាមួយនោះបានលប.ស.ម្លា.ប់។ ក.រ.ណី.ឃា.ត.ក.ម្ម.នេះបង្កឲ្យមានការភ្ញាក់ផ្អើលខ្លាំង ដែលនាំឱ្យស្ថានទូតខ្មែរនៅប្រទេសកូរ៉េខាងត្បូងសោកស្តាយជាទីបំផុត។

ហេតុការណ៍.ឃា.ត.ក.ម្ម.កា.ប់.ស.ម្លា.ប់.គ្នារវាងពលករខ្មែរដូចគ្នានេះ បានកើតឡើងនៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០ នៅក្នុងរោងចក្រសិប្បកម្មមួយកន្លែងក្នុងទីក្រុងណាំយ៉ាងជូ ខេត្តខ្យង់គីដូ។ ជ.ន.រ.ង.គ្រោះមានឈ្មោះ ស៊ុ អួញ អាយុ៣០ឆ្នាំ មានស្រុកកំណើតនៅឃុំអណ្តូងថ្ម,ស្រុកព្រៃនប់,ខេត្តព្រះសីហនុ។

បើយោងតាមមនុស្សដែលស្គាល់គ្នាជាមួយជ.នរ.ងគ្រោះ បានឱ្យដឹងថា ជ.នរ.ងគ្រោះបានធ្វើការនៅប្រទេសកូរ៉េនេះពីរអាណត្តិហើយ ហើយនៅសល់ពេលតែប៉ុន្មានខែទៀតប៉ុណ្ណោះ នឹងត្រូវបញ្ចប់អាណត្តិការងាររបស់ខ្លួន។ ជ.នរ.ងគ្រោះត្រូវបានគេស្គាល់ថា ជាមនុស្សស្លូតបូតចិត្តល្អ មិនសូវជាមានបញ្ហាជាមួយអ្នកដទៃនោះទេ ហើយប្រឹងប្រែងធ្វើនិងទទួលបានការស្រឡាញ់ចូលចិត្តពីថៅកែផងដែរ រហូតដល់ពេលមកលេងស្រុកម្តងៗត្រូវថៅកែចេញសំបុត្រឱ្យថែមទៀតផង។

ជ.នរ.ងគ្រោះមានភរិយាជាអ្នកទៅធ្វើការនៅប្រទេសកូរ៉េខាងត្បូងផងដែរ ហើយទើបសម្រាលកូនបាន ៨ខែប៉ុណ្ណោះ។ ការឈានដល់.ឃា.ត.ក.ម្ម.កា.ប់.ស.ម្លា.ប់.គ្នា អ្នកដែលដឹងរឿងបានអះអាងថា កើតចេញពីចងគំនុំរបស់.ឃា.ត.ក.មកលើជ.នរ.ងគ្រោះ ដែលទទួលបានការស្រឡាញ់ចូលចិត្តពីថៅកែច្រើនជាងខ្លួន ហើយធ្លាប់មានការចំអន់គ្នាលើរឿងនេះផងដែរពេលមានកម្មវិធីផឹកស៊ីជុំគ្នា។

ជ.ន.ស.ង្ស.យ.ជា.ឃា.ត.ក ត្រូវបានសមត្ថកិច្ចរបស់កូរ៉េខាងត្បូងឃាត់ខ្លួនបានហើយ ហើយបាននិងកំពុងសួរចម្លើយចាត់ចែងកាត់ទោសទៅតាមច្បាប់ផងដែរ។ ដោយឡែកនាថ្ងែទី១៤ ខែសីហា​ ឆ្នាំ២០២០នេះ ស.ព.ជ.ន.រ.ង.គ្រោះ ត្រូវបានបូជាហើយ នេះបើតាមការបង្ហោះរបស់គណនីហ្វេសប៊ុក «ពលករខ្មែរនៅកូរ៉េ»៕

Related posts

Leave a Comment