ហួសចិត្តខ្លាំងណាស់ ! សមត្ថកិច្ចដណ្តើមគ្នា កាន់រណា បង្ហាញស្នាដៃបង្ក្រាបបទល្មើស ព្រះសង្ឃកាប់ឈើ១ដើម ក្នុងវត្ត

សៀមរាប៖ បងប្អូនច្បាស់ជាបានជ្រាបហើយថាកាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង២២ និង២៦នាទី សមត្ថកិច្ចចុះបង្ក្រាបនិងរឹបអូស ឈើគ្មានសល់ ក្រោយពីព្រះសង្ឃ គង់នៅវត្តប្រាសាទអធ្វារ អាររលំ និងច្រៀក ដើម្បីយកឈើមកកសាងគុដ្ឋ និងរោងដាំបាយ ដែលហេតុការណ៍នេះបានកើតឡើង នៅចំណុចស្ថិតក្នុងភូមិក្រសាំងរលើង សង្កាត់សៀមរាប ក្រុង-ខេត្តសៀមរាប ។

ជាក់ស្តែងនៅក្នុងករណីនេះ សមត្ថកិច្ចបានរកឃើញឈើអាររួច ចំនួន ៤៦សន្លឹក,ឈើហ៊ុបមូលចំនួន ០២ដើម,ជំនៀឈើមួយចំនួន។ សមត្ថកិច្ចបានបន្តទៀតថា ចំពោះវត្ថុតាងទាំងអស់ កម្លាំងជំនាញ បានសម្រេចស្ទូចដឹកយក ទៅរក្សាទុកនៅ ផ្នែករដ្ឋបាលព្រៃឈើ បន្ទាយស្រី ដើម្បីបន្តនីតិវិធី ដោយអនុលោមតាមច្បាប់ស្តីពីព្រៃឈើ។

សមត្ថកិច្ចប្រាប់ឲ្យដឹងថា ប្រតិបត្តិការនេះ ត្រូវបានកម្លាំងការិយាល័យ នគរបាលប្រឆាំង បទល្មើសសេដ្ឋកិច្ចខេត្ត បានសហការជាមួយ ជំនាញរដ្ឋបាលព្រៃឈើ បានចុះបង្រ្កាបករណីព្រះសង្ឃ បានអាររលំដើមឈើ និងច្រៀងនៅក្នុងបរិវេណវត្ត ទាំងកណ្តាលយប់ ដើម្បីយកទៅប្រើប្រាស់ ដូចជាការ កសាងគុដ្ឋ និងរោងដាំបាយ ត្រូវសមត្ថកិច្ចរឹបអូសគ្មានសល់ មួយសន្លឹកឡើយ។

ព្រះសង្ឃព្រះនាម ភ្លឿន រ័ត្ន ព្រះគ្រូសូត្រស្តាំ ព្រះអង្គបានបំភ្លឺដូចខាងក្រោម៖ ដើមឈើនេះ កាប់បានរយៈពេល ១សប្តាហ៍ហើយ។ហើយកាប់ក្នុងគោលបំណងយកឈើមកកសាងគុដ្ឋ និងរោងដាំបាយ សមត្ថកិច្ចបានប្រាប់ឲ្យដឹងទៀតថា ការកាប់ពុះច្រៀកឈើនេះ ពុំបានជូនដំណឹងទៅអាជ្ញាធរមូលដ្ឋាន និងស្ថាប័នពាក់ព័ន្ធឡើយ។ ប៉ុន្តែបានជម្រាបជូនព្រះសង្ឃ និគណៈកម្មការវត្ត នៅពេលកាប់រលំដើមឈើ នាពេលក្រោយៗទៀតត្រូវ ដាក់ពាក្យស្នើសុំទៅអង្គភាពពាក់ព័ន្ធ ឲ្យបានត្រឹមត្រូវជាមុនសិន។ ជាមួយគ្នានេះក៏បានធ្វើកំណត់ហេតុដកហូតម៉ាស៊ីនង៉ោង យកទៅរក្សាទុកបណ្តោះអាសន្នផងដែរ៕

Related posts

Leave a Comment