ប្រពន្ធ​លោក​សុវណ្ណ​រិទ្ធី បានបង្ហោះសាររៀបរាប់យ៉ាងក្តុកក្តួល ក្រោយ​ជួប​រឿង​អាក្រក់​ផ្ទួនៗ​ពេក

ភ្នំពេញ ៖ ប្រិយមិត្តមួយចំនួនបានទទួលជ្រាបដឹងហើយថា មួយរយៈ​ចុងក្រោយ​នេះ ប្រពន្ធ​លោក​សុវណ្ណ​រិទ្ធី អ្នកស្រី មាស សុជាតា បាន​ជួប​នូវ​រឿងរ៉ាវ​អាក្រក់​ៗ​ជាច្រើន​ក្នុង​ជីវិត​របស់​ខ្លួន រហូតដល់​ពេលខ្លះ អ្នកស្រី​ចង់​បញ្ច ប់​ជី វិត​ខ្លួនឯង​ក៏​មានដែរ តែ​នឹក​ឃើញ​​អាណិត​ដល់​កូន ​ទើប​មិន​ដាច់​ចិត្ត។ជាក់ស្តែង គេ​កត់​សម្គាល់​ឃើញ​ថា ​អ្នកស្រី មាស សុជាតា តាំងពី​ប្ដី​មាន​បញ្ហា​ត្រូវ​ចូល​ពន្ធ នាគារ​រួចមក ជីវិត​របស់​អ្នកស្រី​ចាប់ផ្ដើម​ធ្លាក់​ចុះ​យ៉ាង​គំហុក ដោយ​កូន​របស់​ស្រី​កើត​មិន​គ្រប់​ខែ មាន​សុខ ភាព​ខ្សោយ ជាពិសេស​ត្រូវ​មី​ញ៉ូ​ប ភ្នែក​រហូតដល់​២០០​ដឺក្រេ​ពី​កំណើត​តែម្ដង។ក្នុងនោះដែរ ចំពោះ​អ្នកស្រី​វិញ ពេលនោះ សុខភាព​ក៏មាន​សុខភាព​ខ្សោយ​ផងដែរ ដោយសារ​ការ​គិត​ច្រើនពេក ហើយ​ក្រោយមក​ក៏​ទទួល​ដំណឹង​ថា

អ្នកស្រី​មាន​ជំងឺ​ត្រូវ​លេ ប​ថ្នាំ​អស់​មួយ​ជីវិត បើ​ទោះ​ទទួល​ការ វះ កា ត់​រួចហើយ​ក៏ដោយ។យ៉ាងណាមិញ ក្រោយមកទៀត​ស្រាប់តែ​មិត្តភក្ដិ​របស់​អ្នកស្រី បែរជា​ធ្វើបាប​អ្នកស្រី​ពីក្រោយ​ខ្នង ធ្វើ​ឲ្យ​អ្នក​ស្រី​រ​បួ ស​ផ្លូវចិត្ត ហើយ​បង្ហោះ​សារ ប្រាប់ថា​មិត្តភាព​មួយ​នេះ មិន​អាច​លើស​ពីនេះ​បាន​ទៀត​ទេ​។ ដោយឡែក​រឿង​អាក្រក់​ថ្មីៗ​ ទើបនឹង​កើតឡើង​នេះ​ ដោយសារ​កូនស្រី​ច្បង​របស់​អ្នកស្រី​មាន​សភាព​ក្ដៅខ្លួន​ខ្លាំង ហើយ​អ្នកស្រី​ក៏​បង្ហោះ​សារ​សម្ដែង​អារម្មណ៍​ហាក់​អស់​សង្ឃឹមថា «​អស់ពី​​មួយ​ចូល​មួយ ជីវិត​នេះ​ពិតជា​ហត់​មែនហើយ ដាវី​កា​ក្ដៅខ្លួន​ខ្លាំង​»៕ប្រភព៖ហ្វេសប៊ុក

Related posts

Leave a Comment