ទឹកចិត្តល្អណាស់! ម្ចាស់គ្រឿង​សម្អាង​ NUNA អ្នកនាង មាស សុវណ្ណរតនា បានធ្វើរឿងមួយនេះជូន….

កាលពីពេលថ្មីៗនេះ ដោយយោងតាមហ្វេសប៊ុករបស់អ្នកនាង មាស សុវណ្ណរតនា ក៏បានភ្ជាប់មកជាមួយនិងសារដ៏វែងមួយដែលមានអត្ថន័យយ៉ាងដូច្នេះថា « បេះដូងចែករំលែក មនុស្សគ្រប់គ្នាសុទ្ធតែឆ្លងកាត់ភាពក្រខ្សត់

តែសួរថាហ៊ានទទួលស្គាល់ការពិតរបស់ខ្លួនដែរទេ ខ្ញុំមាននេះដោយសារការផ្ដល់ឱកាស ពេលខ្លះខ្ញុំលែងចង់ស្មោះត្រង់ទៀតហើយ ព្រោះរយៈពេលជាង១០ឆ្នាំមកហើយ ភាពស្មោះត្រង់ខ្ញុំត្រូវបានគេមើលរំលងមិនអោយតម្លៃ

ថែមទាំងទទួលបានពាក្យប្រមាថចោទប្រកាន់ថែមទៀត សូមអរគុណដល់ក្រុមហ៊ុន ដាណា ទ្រី ដែលបានផ្ដល់ឱកាសនិងមើលឃើញពីគុណតម្លៃនៃភាពស្មោះត្រង់របស់ខ្ញុំទាំង២នាក់ យើងខ្ញុំទាំង២នាក់អាច

មកឈរនៅចំណុចនេះគឺពុំមានដើមទុននោះទេ គឺប្រើភាពស្មោះត្រង់ សមត្ថភាព ធ្វើជាដើមទុន ហើយក៏ទទួលបានការសណ្ដោសប្រណីពីលោកអគ្គនាយកនិងលោកស្រីអគ្គនាយិកាជួយទំនុកបំរុងនិងផ្ដល់ឱកាស

ខ្ញុំទាំង២នាក់សូមអរគុណលោកទាំង២ដែលបានផ្ដល់ឱកាសដ៏មានតម្លៃនេះមកខ្ញុំទាំង២នាក់ឱ្យក្លាយជាអ្នកកាន់ប្រេន NUNA ដែលជាប្រេនទី២របស់ក្រុមហ៊ុន ដាណា ទ្រី» ៕ចង់ជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោម៖

Related posts

Leave a Comment