ពុទ្ធោអើយ! កូនស្រីពពោះ ៩ខែ ជិតថ្ងៃសម្រាលហើយបែរជួបគ្រោះអកុសលបែបនេះ ម្តាយយំស្ទើរគាំង (មានវីដេអូ)

មហាជនជាច្រើនមានការភ្ញាក់ផ្អើលជាខ្លាំង ក្រោយវីដេអូម្ដាយ​យំននៀលដី ទួញសោក​មិនអស់ចិត្ត​ ចំពោះដំណឹងបាត់​បង់ជីវិតកូនស្រី​ដែលជាជ​ ន រ ងគ្រោះម្នាក់ ក្នុងចំណោមជនរងគ្រោះដទៃទៀត ​ក្នុងហេតុការណ៍​រំលំដងស្ទូចនៅប៉ោយប៉ែត ត្រូវគេចែកចាយ​ទៅក្នុង​បណ្ដាញ​សង្គម Tiktok ដោយទទួលបានការ​អាណិតអាសូរ និងសាររំលែកទុក្ខ​ពីមហាជន​យ៉ាងច្រើន។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ក្នុងនោះដែរ ខ្លឹមសាររៀបរាប់របស់វីដេអូឃ្លីបខ្លីនោះ​បាននិយាយថា៖ «នេះហើយទឹកចិត្តម្ដាយ កូនស្រីគាត់​មានផ្ទៃពោះ ៩ខែហើយ នៅតែចាំថ្ងៃកើតទេ តែបែរជាអកុសលរំលំ​បាក់ដងសន្ទូចលើ បណ្ដាលឲ្យបា ត់ប ង់ជីវិតទាំងម្ដាយ និងកូនក្នុងផ្ទៃ។ គ្រួសារគាត់​កម្សត់ណាស់ ហេតុតែជីវភាពខ្វះខាត ទើបខំទៅ​ធ្វើការឆ្ងាយ ហើយមាន​ផ្ទៃ ពោះទៀត។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ជាក់ស្តែង វីដេអូម្ដាយយំសោកនេះ ថតនៅស្រុកកំណើតស្ថិតនៅ​ភូមិស្វាយជួរ ឃុំចំការអណ្ដូង ស្រុកចំការលើ ខេត្តកំពង់ចាម

គឺខណៈពេលទទួលដំណឹង​អកុសលរបស់កូនស្រី។ ប្រភពខាងលើបន្ថែមថា «ពេលខ្ញុំថតហើយ គាត់ជាម្ដាយរត់ទៅបោក​នឹងជើងសសរ ហើយគាត់ស្រែកយំ និងនិយាយថា សងជីវិតកូនគាត់មក ហើយយកជីវិតគាត់វិញទៅ»។ ស្ត្រីរងគ្រោះខាង​លើមានឈ្មោះ ជឹម សុខណាក់។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ដោយឡែក គួរបញ្ជាក់ថា យ៉ាងហោចណាស់មានមនុស្ស ៥នាក់​បានស្លា ប់ និងមនុស្ស ៥នាក់ផ្សេងទៀត បានរងរបួ​ ស​ធ្ង ន់ ធ្ងរ នៅក្នុងហេតុការណ៍​បាក់ដងសន្ទូច សង្កត់ប្រជាពលរដ្ឋ នៅក្នុងការដ្ឋានសំណង់អគារមួយកន្លែង ក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នៅវេលា​ម៉ោងប្រមាណ ៣រសៀល ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០នេះ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​សមត្ថកិច្ចបានប្រាប់អ្នកយកព័ត៌មាន​នៅរសៀលនោះថា នៅវេលាម៉ោងកើត​ហេតុខាងលើ

ដងស្ទូចដុំបន្ទះ​បេតុង ប្រវែងប្រមាណ ៤០ម៉ែត្រ កំពុងប្រតិបត្តិការ​ស្ទូចបន្ទះដុំបេតុងទំហំប្រមាណ ៤ម៉ែត្រ ៤ជ្រុង កម្រាស់ ១តឹក២ហ៊ុន ដើម្បីដាក់លើអគារកម្ពស់ប្រមាណ ២០ម៉ែត្រ របស់ក្រុមហ៊ុន ដឹផាកស៊ីធី មានទីតាំង​នៅភូមិគីឡូ​ម៉ែត្រលេខ៤ សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ស្រាប់តែម៉ាស៊ីនស្ទូច បានផ្អៀង ហើយរលំ​បន្ទះដុំបេតុង​ដែលកំពុងតែស្ទូច បណ្តាលសង្កត់លើប្រជាពលរដ្ឋ ដែលកំពុងអង្គុយ​នៅខាងមុខផ្ទះ​ក្បែរការដ្ឋាន​ខាងលើ បណ្តាលស្លាប់​មនុស្សស្រីចំនួន ៥នាក់ និងរបួស​ធ្ងន់ចំនួន ៥នាក់។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ជនរងគ្រោះដែលបាត់បង់ជីវិតទាំង ៥នាក់

ក្នុងហេតុការណ៍នេះ​មានឈ្មោះទី១៖ ឈាន ហុង ភេទស្រី, ទី២៖ ឈ្មោះ យាយ ឡឹក ភេទស្រី, ទី៣៖ សេង មុយគា ភេទស្រី, ទី៤៖ ឈ្មោះ ចៅ លី ភេទស្រី និងទី៥៖ ឈ្មោះ ជឹម សុខណាក់ ភេទស្រី អាយុ ២៩ឆ្នាំ។ ចំណែកជនរង​គ្រោះទាំង ៥នាក់រួមមានទី១៖ ឈ្មោះ សៅ រិទ្ធិ ភេទស្រី អាយុ៤១ឆ្នាំ របួសជើង, ទី២៖ ផល សុលីដា ៣០ឆ្នាំ បា ក់ជើង, ទី៣៖ ឈ្មោះ ខាន់ ស្រីឌី ភេទស្រី និងទី៤៖ កា សុម៉ាមាន ភេទស្រី អាយុ ៣៧ឆ្នាំ របួសជើង។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​យ៉ាងណាមិញ ភ្លាមៗក្រោយពី​ទទួលបានព័ត៌មានភ្លាម​លោក អ៊ុ រាត្រី អភិបាលខេត្ត​បន្ទាយមានជ័យ បានចុះទៅ​ដល់ទីតាំង​កន្លែងកើត​ហេតុ និងបានចូលរួម​សោកស្តាយ ចំពោះហេតុការណ៍ដែល​កើតមានឡើង បណ្តាលឱ្យមាន​ជ ន រ ងគ្រោះ ​ស្លា ប់ និងរងរបួស។ លោកអភិបាលខេត្ត​ក៏បានចុះដឹក​នាំបញ្ជាផ្ទាល់​ដល់កម្លាំង ក្នុងការជួយ​សង្គ្រោះ​ជ ន រ ងគ្រោះ ទៅមន្ទីរពេទ្យ​ដើម្បីសង្គ្រោះ​បន្ទាន់ផងដែរ៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​សូមទស្សនាវីដេអូខាងក្រោមនេះ។ ប្រភព៖ខ្មែរឃ្លូបល

Related posts

Leave a Comment