នេះហើយទឹកចិត្តរបស់ម្តាយ! ក្រោយឃើញ វីដេអូ លោកបង ដេវិត និមន្តបិណ្ឌបាត្រ នៅផ្សារស្នឹង ព្រឹកមិញ ភ្លាម ម្តាយលោកបង រំជួលចិត្តជាខ្លាំង ក៏ភ្ជាប់សារមួយឃ្លា ថា…(មានវីដេអូ)

ក្រោយពេល លោកបង ដេវិត បានកោរសក់ បួសជាព្រះសង្ឃ កាលពី ថ្ងៃទី ២២ ខែកក្កដា ឆ្នាំ ២០២០ នៅវត្តល្អាងកង្កែប ក្នុងស្រុកបាណន់ ខេត្តបាត់ដំបង ទើបកន្លងផុតទៅថ្មីៗ រួចមក គេក៏បានឃើញញាតិញោមជាច្រើនបានលេង លោកបង ដល់វត្ត ព្រមទំាងនាំចង្ហាន់ និង ទេយ្យទាន មកប្រគេន ប្រកបដោយចិត្តជ្រះថ្លា និងរីករាយគ្រប់ៗគ្នា ជាបន្តបន្ទាប់ មិនដែលដាច់ឡើយ។

ក្នុងនោះ ព្រោះតែក្តីនឹករលឹក កូនប្រុស គេក៏បានឃើញម្តាយលោកបង ដេវិត ក៏បានទៅ ដល់កុដិ កន្លែងដែលលោកបងបានគង់ ព្រមទំាងបញ្ជាក់ប្រាប់ឲ្យដឹងថា ៖

“មកមើលលោកកូន មកដល់ហើយ សុខចិត្តណាស់, ជាក្តីសុខ ដែលមានតំលៃ មិនអាចកាត់ថ្លៃបាន ជូនបុណ្យដល់បងប្អូន អុំពូមីង យាយតា លោកឪពុក អ្នកម្តាយ ប្រសារបង្កើត មិត្តភក្តិ ជាទីស្រលាញ់រាប់អាន គ្រប់គ្នា របស់ខ្ញុំ ជាពិសេសហ្វែនៗ របស់លោកកូនទាំងអស់ប្រុសស្រីចាស់ក្មេង សូមបានបុណ្យស្មើគ្នា លោកកូនមានក្តីសុខជាធម្មតា អាស្រ័យក្នុងព្រះធម៌បានយ៉ាងមានសេចក្តីសុខ”។

នៅមិនទាន់អស់ទេ ស្រាប់តែព្រឹកមិញនេះ នាថ្ងៃទី ១៣ ខែសីហា​ ឆ្នាំ ២០២០ គេប្រទះឃើញម្ចាស់ហ្វេសប៊ុក “កុសល រស់” ដែលជាឪពុកលោកបង ដេវិត បានបង្ហោះវីដេអូចំនួន៣ ដែលបង្ហាញពីសកម្មភាពលោកបង ដេវិត និមន្តបិណ្ឌបាត្រ ព្រមទំាងភ្ជាប់សារបញ្ជាក់ថា “ថ្ងៃនេះលោកកូននិមន្តបិណ្ឧបាត្រនៅផ្សារស្នឺង”។

ក្រោយឃើញវីដេអូនេះភ្លាម បានធ្វើឲ្យម្តាយលោកបង រំជួលចិត្ត ក៏បានស៊ែរវីដេអូមួយនេះ ហើយពោលពាក្យមួយឃ្លាថា “កូនប្រុស ​មាសម្តាយ ​ស្រកសាច់ខ្លាំងណាស់”។

បន្ទាប់ឃើញសារដ៏រំជួលចិត្តនេះហើយ មានអ្នកចូល comment ថា ៖ ទឹកចិត្តម្ដាយ, គួរអោយគោរពស្រលាញ់ខ្លាំងណាស់, អាណិតគាត់ណាស់អ៊ី, អាណិតណាស់ កូនចែពិតជាល្អមែន ព្រមទំាងនៅមាន comment ជាច្រើនទៀតបង្ហាញក្តីអាណិតចំពោះលោកបង។ ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនាវីដេអូខាងក្រោមនេះ ៖

Related posts

Leave a Comment