បើមិនជឿកុំប្រមាទ! នារីម្នាក់មុនគ្រោះថ្នាក់ចរាចរណ៍ស្លាប់ បានបង្ហោះសារមួយឃ្លាថា

ព្រះសីហនុ ៖ គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានកើតឡើងកាលពីវេលាព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៩នេះបណ្ដាលអោយនារីរូបស្រស់ម្នាក់ស្លាប់បាត់បង់ជីវិតគួរអោយអាសូរស្ថិតនៅលើកំណាត់ផ្លូវជាតិលេខ៤ ត្រង់ចំណុចខាងកើតរោងចក្រញូស្តារ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុនារីដ៏ស្រស់ស្អាតដែលបានស្លាប់បាត់បង់ជីវិតមានឈ្មោះសុខ លីណា ភេទស្រី មានអាយុ២៧ឆ្នាំ

មុខរបរកម្មការនីរោងចក្រ មានទីលំនៅបច្ចុប្បន្ន ភូមិថ្មធំ ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុតាមប្រភពពត៌មានបានអោយដឹងថាមុនពេលមានករណីគ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងនារីរងគ្រោះបានជិះម៉ូតូម៉ាក់HONDA SCOPY ពណ៌ស គ្មានស្លាកលេខតាមបណ្ដោយផ្លូវកើតហេតុខាងលើស្រាប់តែមកដល់កន្លែងកើតហេតុក៏មានរថយន្តមួយគ្រឿងមិនទាន់ស្គាល់អត្តសញ្ញាណបានបើកមកដល់ក៏បុកនារីរងគ្រោះពេញទំហឹងបណ្ដាលអោយស្លាប់ភ្លាមៗហើយអ្នកបើករថយន្តក៏បើករត់គេចខ្លួនបាត់ស្រមោលតែម្ដង។

សូមបញ្ជាក់ថាមុនពេលកើតហេតុប៉ុន្មានថ្ងៃនារីរងគ្រោះបានបង្ហោះសារលើគណនីហ្វេបុករបស់នាងឈ្មោះសុខ លីណាដោយបានសរសេរStatus បង្ហោះថាបើយ៉ាងៗនិងចូលឡានងាប់អោយហើយប្រហែលល្អ។រហូតមកដល់ថ្ងៃម្សិលមិញទី១៧ ខែតុលា ឆ្នាំ២០១៩នារីរងគ្រោះក៏បង្ហោះសារបន្ថែមទៀតថាជាតិនេះជួបជាតិក្រោយ មិនប្រាកដថាបានជួបគ្នាទេ។ប្រភព៖ហ្វេសប៊ុក

Related posts

Leave a Comment