រំភើបណាស់! តន់ ចន្ទសីម៉ា ជាតារាចម្រៀងដំបូងបង្អស់ ត្រូវបានក្រុមហ៊ុនរបស់ប្រទេសថៃមួយបានមករួមវិយោគលើវ័យចម្រៀងរួមគ្នាជាមួយក្រុមហ៊ុន Galaxy Navatra ដោយដាក់ឈ្មោះថា…

ភ្នំពេញ៖ ក្រុមហ៊ុន Galaxy Navatra ដែលជាក្រុមហ៊ុនចំរៀងមួយ ដែលកំពុងតែទទួលបានការចាប់អារម្មណ៍ក្នុងវិស័យចំរៀងជាខ្លាំង ពីស្រទាប់មិត្តៗយុវវ័យ ដោយផលិតកម្ម បានបញ្ចេញបទសុទ្ធតែជាបទពេញនិយម ត្រូវចិត្ត មិត្តអ្នកស្តាប់តែម្តង ហើយចំពោះបទចម្រៀងវិញ គឺបញ្ចេញបានទាន់ចិត្តមិត្ត និងពិរោះៗរណ្តំខ្លាំងណាស់។

ដោយឡែកកាលពីថ្ងៃម្សិលមិញនេះ ផលិតកម្ម Galaxy Navatra ក៏បានបង្ហើបពីដំណឹងល្អមួយ ដោយម្ចាស់ផេកបានឲ្យដឹងថា “អបអរសាទរ តន់ ចន្ទសីម៉ាជាតារាចម្រៀងដំបូងបង្អស់ បន្ទាប់ពីទទួលបានសន្ទុះគាំទ្រខ្លាំងនៅកម្ពុជា ខណៈនេះត្រូវបានក្រុមហ៊ុនរបស់ប្រទេសថៃមួយបានមករួមវិយោគលើវ័យចម្រៀងរួមគ្នាជាមួយក្រុមហ៊ុន Galaxy Navatra ដោយដាក់ឈ្មោះថា Galaxy Navatra Thailand ដោយក្នុងនោះក៏មានវត្តមាន តន់ ចន្ទសីម៉ា ម្នាក់ផងដែរដែលច្រៀងជាភាសាថៃក្នុងចំណោមវត្តមានតារាចម្រៀងល្បីៗថៃផ្សេងទៀតដែលរួមនៅក្នុងផលិតកម្ម ហើយអាចនឹងឈានទៅដល់កុងត្រា ប្រទេសផ្សេងទៀតនៅអាស៊ី”។

Related posts

Leave a Comment