ទីបំផុត! រូបសំណាកលោកវេជ្ជបណ្ឌិត Beat Richner បិតាស្ថាបនិកមន្ទីរពេទ្យគន្ធបុប្ផា វីរៈបុរសមនុស្សធម៌ ត្រូវបានធ្វើឡើង នឹងតម្កល់ទុកក្នុងបរិវេណសាលារចនា

រូបសំណាកលោកវេជ្ជបណ្ឌិត Beat Richner បិតាស្ថាបនិកមន្ទីរពេទ្យគន្ធបុប្ផា ដែលជាស្នាដៃបញ្ចប់ឆ្នាំរបស់និស្សិតផ្នែកចម្លាក់នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ត្រូវបានយកមកតម្កល់នៅក្នុងបរិវេណសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ឬសាលារចនា នៅព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៩។ រូបសំណាកនេះស្ថិតនៅក្នុងប្រធានបទ “វីរៈបុរសមនុស្សធម៌” ជាស្នាដៃរបស់លោកឈិន ពិសិដ្ឋ លោកព្រិច ពៅ ជាក្រុមបេក្ខជនការពារនិក្ខេបទ ថ្នាក់បរិញ្ញាបត្រ សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈជំនាន់ទី២៦ ផ្នែកចម្លាក់។

ដោយគណនីហ្វេសប៊ុកឈ្មោះ Visal SK បានសរសេររៀបរាប់ថា៖ “ទីបំផុតរូបសំណាករបស់គាត់ត្រូវបានធ្វើឡើងរួចរាល់ហើយនេះជាស្នាដៃរបស់និស្សិតសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈធ្វើឡើងដើម្បីបញ្ចប់ស្នាដៃថ្នាក់បរិញ្ញាបត្រផ្នែកចម្លាក់”។ សូមបញ្ជាក់ថាលោកវេជ្ជបណ្ឌិត Beat Richner បានទទួលមរណភាពក្នុងជន្មាយុ៧១ឆ្នាំ នៅប្រទេសស្វីស ដែលជាប្រទេសកំណើតរបស់លោក។ បើទោះបីជាគ្មានឈាមជ័រជាខ្មែរ លោកវេជ្ជបណ្ឌិត Beat Richner បានចំណាយពេលស្ទើរតែពាក់កណ្តាលជីវិត ចុងក្រោយរបស់លោក ដើម្បីកុមារកម្ពុជា៕ រូបភាព៖ Sokkhim Som/ Visal SK​ ប្រភព៖ Khmernote TV

Related posts

Leave a Comment