សូមសរសើរពិតជាពូកែមែន! ឯកឧត្តម គួច ចំរើន បានរៀបចំបន្ទប់ទឹកសាធារណៈ​ តាមបណ្តោយឆ្នេរសាធារណៈ​ សម្រាប់បងប្អូនភ្ញៀវទេសចរណ៍មកកំសាន្តសប្បាយ​

លោកអភិបាលខេត្តព្រះសីហនុ ឯកឧត្តមគួច ចំរើន ដែលបានឡើងកាន់តំណែង បានមួយរយៈ តែលោកក្តោបបានចិត្តប្រជាពលរដ្ឋយ៉ាងច្រើនកុះករ ហើយក៏ត្រូវបានសាទរ ពីបងប្អូនប្រជាពលរដ្ឋដូចគ្នា ព្រោះតែទឹកចិត្ត ដែលស្រលាញ់ លោករូបលោក។

ដោយឡែកនៅថ្ងៃនេះ ឯកឧត្តម គួច ចំរើន បានរៀបចំកន្លែង តាមតំបន់ឆ្នេរសមុទ្រ បានយ៉ាងស្រស់ស្អាត និងគួរឲ្យចង់ចង់ទៅលេងកម្សាន្តខ្លាំងណាស់។ បើយោងតាមគណនីហ្វេសប៊ុករបស់ ប្រជាជន ខេត្តព្រះសីហនុ បានរៀបរាប់ឲ្យដឹងថា “នាថ្ងៃសម្រាកខាងមុខ​ ឯកឧត្តម​ គួច​ ចំរេីន​ អភិបាល​នៃគណៈអភិបាលខេត្តព្រះសីហនុ​ បានរៀបចំបន្ទប់ទឹកសាធារណៈ​ តាមបណ្តោយឆ្នេរសាធារណៈ​ ទាំងអស់សម្រាប់បងប្អូនភ្ញៀវទេសចរណ៍មកកំសាន្តសប្បាយ​ សូម​បងប្អូន​ទាំងអស់មកកំសាន្ត​ ងូតទឹក​តាមបណ្តោយឆ្នេរ​ រក្សា​អនាម័យ​ និងទុកដាក់សំរាមអោយមានរបៀបរៀបរយ​ ដេីម្បី​បរិស្ថាន​ឆ្នេរសមុទ្រ​យេីង”។

Related posts

Leave a Comment