អុញនោះ! ថៅកែពេជ្រអ្នកស្រី​ទ្រី ដា​ណា បានបង្ហោះសារផ្តាំប្រាប់បងប្អូន​ឲ្យ​ប្រុងប្រយ័ត្ន​ចំពោះ​រឿង​មួយ​នេះប្រយត្ន័ចាញ់បោក​គេស៊យធំ

ភ្នំពេញ ៖ ប្រិយមិត្តជាច្រើនបានទទួលជ្រាបដឹងហើយថា អ្នកស្រី​ទ្រី ដា​ណា ថៅកែ​ហាង​ពេជ្រ​ចិត្តធម៌ មួយរយៈ​ចុងក្រោយ​នេះ កាន់តែ​ទទួលបាន​ការចាប់អារម្មណ៍ និង​គាំទ្រ​ច្រើនឡើង ពី​សំណាក់​មហាជន​ទូទៅ ចំពោះ​ការងារ​មនុស្សធម៌ ក៏ដូចជា​ការ​ចំណែក​រំលែក​ចំណេះដឹង​ជុំវិញ​ភាព​ជោគជ័យ​របស់ខ្លួន​នោះ។ជាក់ស្តែង ស្របពេល​កំពុង​ជោគជ័យ ហើយ​ល្បីឈ្មោះ​នោះ ក៏មាន​ជន​ឆ្លៀតឱកាស​មាន​ចំនួន ដើម្បី​ផលប្រយោជន៍​ខ្លួនឯង​នោះ បាន​បង្កើត​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ជាច្រើន ដោយ​តាំង​រូប និង​ឈ្មោះ​អ្នកស្រី ជាពិសេស​ផុស​នូវ​រូបថត រួម​នឹង​ខ្លឹមសារ

ហាក់ដូចជា​ខ្លួន​ជា​អ្នកស្រី​ពិតៗ​នោះ។ក្នុងនោះដែរ ដោយហេតុថា​ខ្លាច​អ្នកគាំទ្រ​ខ្លួន និង​មួយ​មួយចំនួនទៀត​មានការ​ចាញ់បោក​ចំពោះ​ជនខិលខូច​ទាំងនោះ ថៅកែ​ហាង​ពេជ្រ​ចិត្តធម៌​រូបនេះ បាន​បង្ហោះ​ទំព័រ​ក្លែងក្លាយ អមដោយ​ការ​សរសេរថា «​សូម​បងប្អូន​ប្រុងប្រយ័ត្ន​នេះ​មិនមែនជា page របស់​នាង​ខ្ញុំ​ឡើយ​នេះ​គឺជា​ផេ​ក​ដែល​គេ​ក្លែងបន្លំ​ធ្វើជា​រូបនាង​ខ្ញុំ ​បើសិនជា​មានការ​ផុស​អ្វីដែល​មិន​សមរម្យ​ឬក៏​អ្វី​ផ្សេងៗ​ខ្ញុំ​មិន​ទទួលខុសត្រូវ​ឡើយ​ជាពិសេស​សូម​បងប្អូន​កុំ​ចាញ់បោក​អ្នកមួយ​ចំនួន​ឲ្យ​សោះ​នាង​ខ្ញុំ​សូម​បដិសេធថា

ផេកនេះ​មិនមែនជា page របស់​នាង​ខ្ញុំ​ទេ​»​។​យ៉ាងណាមិញ ​គួរ​បញ្ជាក់ថា នេះ​មិនមែនជា​លើក​ទី​១​នោះទេ​សម្រាប់​អ្នកស្រី ទ្រី ដា​ណា ដែល​ត្រូវ​ជន​ខិលខូច​បង្កើត​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ដាក់ឈ្មោះ និង​រូប​អ្នកស្រី ក្នុង​បំណង​មិនល្អ​ណាមួយ​នោះ ហើយ​ដើម្បី​ទប់ស្កាត់​ការ​ចាញ់បោក​នោះ អ្នកស្រី ក៏​តែងតែ​បង្ហោះ ប្រាប់​ឲ្យ​អ្នកគាំទ្រ​របស់ខ្លួន​បានដឹង​ផងដែរ​៕ប្រភព៖ហ្វេសប៊ុក

Related posts

Leave a Comment