ស្វិតដល់ហើយ! លោក គូម៉ា ពិតជាផ្អែមល្ហែមជាមួយគូរស្នេហ៏ណាស់ ធ្វើអោយហ្វេនៗលាន់មាត់សរសើរគ្រប់ៗគ្នា

ភ្នំពេញ៖ មហាជនជាច្រើនបានដឹង និង ជ្រាបយ៉ាងច្បាស់ហើយ អំពីទំនាក់ទំនងស្នេហារវាង តារាសម្ដែងស្រី កញ្ញា ម៉ៅ គឹមធីតា និងតារាចម្រៀងខ្មៅស្រអែម លោក គូម៉ា ដែលអ្នកទាំង២ធ្លាប់បានប្រកាសជាសាធារណៈ និងបានកាន់ដៃគ្នាឆ្លងកាត់នូវរាល់ឧបសគ្គ និងបញ្ហាជាច្រើន អស់រយៈពេលជាច្រើនឆ្នាំមកហើយ ។យ៉ាងណាមិញ គេសង្កេតឃើញថា កញ្ញា ម៉ៅ គឹមធីតា ដែលជាតារាសម្តែងមានរូបសម្រស់ស្រស់ផូរផង់ ជាមួយនឹងតារាចម្រៀងដែលមានមនោសញ្ចេតនាខ្លាំងក្នុងបទចម្រៀង លោក គូម៉ា តែងតែចំណាយពេលវេលាជាច្រើនជាមួយគ្នា ដោយអ្នកទាំង២តែងតែបង្ហាញពីភាពផ្អែមល្ហែមជាច្រើន

ដែលធ្វើឲ្យអ្នកគាំទ្រមួយចំនួនច្រណែននឹងស្នេហារបស់ពួកគេណាស់។ដោយឡែក នៅមុននេះបន្តិច កញ្ញា ម៉ៅ គឹមធីតា បានបង្ហោះរូបភាពប៉ុន្មានសន្លឹក ជាមួយនឹងលោក គូម៉ា ដែលជាគូស្នេហ៍របស់ខ្លួននៅលើបណ្ដាញសង្គមហ្វេសប៊ុក ដែលពិតជាទទួលបាននូវការចាប់អារម្មណ៍ពីមជ្ឈដ្ឋានជាច្រើនចំពោះភាពស្និទ្ធស្នាលរបស់ពួកគេទាំងពីរ។ គួររំលឹកដែរថា លោក គូម៉ា ធ្លាប់បានមានការបញ្ជាក់ថា ពួកគេទាំង២នឹងមានដំណឹងល្អជូនដល់មហាជន ជាពិសេសអ្នកគាំទ្ររបស់ខ្លួនក្នុងពេលឆាប់ៗនេះផងដែរ។ប្រភព៖ ហ្វេសប៊ុក

Related posts

Leave a Comment