អីយ៉ា! តារាកំប្លែងនាយ ពាក់មី ស្ងាត់ៗបានបង្ហោះសារបង្ហាញអារម្មណ៏ពិតមួយ ក្រោយផ្ទុះល្បីរថយន្ត Rolls Royce ពេញបណ្តាញសង្គមហ្វេសប៊ុក

ភ្នំពេញ ៖ ជឿជាក់ពុកម៉ែបងប្អូនជាច្រើនបានស្គាល់ជ្រាបច្បាស់ហើយតារាកំប្លែងដ៏ល្បីប្រចាំស្ថានីយទូរទស្សន៍ CTN និង MyTV នោះឡើយ ធ្លាប់តែឃើញរូបស្រស់សង្ហានៅពេលដែលគាត់សម្តែងម្តងៗ ប៉ុន្តែពេលនេះ តារាកំប្លែងរូបនេះ បានទម្លាយអាថ៌កំបាំងកាលពីខ្លួន ជាកម្មករសំណង់ ហើយ ភរិយាជាកម្មការិនី រោងចក្រកាត់ដេរមួយកន្លែង នៅទីក្រុងភ្នំពេញ មើលទៅពិតជាកម្សត់ខ្លាំងណាស់។ដោយឡែក កាលពីកន្លងទៅ តារាកំប្លែង នាយ ពាក់មី បានបង្ហោះរូបថតរបស់ខ្លួន អមជាមួយភរិយា កាលពីមុននៅលើបណ្តាញសង្គមហ្វេសប៊ុក ដោយបានសរសេរដូច្នេះថា ៖

“កាលនៅជាសង្សារនឹងគ្នា ប្តីធ្វើសំណង់នៅលូ៥ ប្រពន្ធធ្វើការរោងចក្រសានសាន ជិតអ៊ី ខាងបឹងក្រពើ កាលហ្នឹងខ្ញុំដូច លោក តៅម៉ីងស៊ឺ ណាស់” ប៉ុន្តែនៅពេលនេះ តារាកំប្លែងម្នាក់នេះ បានជោគជ័យជាខ្លាំងក្នុងវិថីសិល្បៈ ហើយក៏មានផ្ទះដ៏ធំស្កឹមស្កៃសម្រាប់រស់នៅ និងរថយន្តទំនើបថ្មីៗជិះថែមទៀត។យ៉ាងណាមិញ ​នៅថ្ងៃនេះ ផងដែរនាយពាក់មី បាន ជោគជ័យខ្លាំង

លើវិស័យអច្យលទ្រព្យ ក្នុងនោះបានបង្ហោះសារថា ៖ «មិនដែលស្រម៉ៃថាបានជិះឡាន​ Rolls Royce ទេ​ ហេីយក៏គ្មានលុយទិញដែ​រ ធ្លាប់រស់ដោយសារតែធ្វេីការងារសំណង់​ ពេលនេះចិត្តនៅតែចង់ធ្វេីសំណង់​, ខ្ញុំសប្បាយចិត្តនិងការងារខ្ញុំរាល់ថ្ងៃណាស់ អោយតែផ្ទះខ្ញុំលក់ដាច់គឺខ្ញុំបានសម្រេចក្តីស្រម៉ៃខ្ញុំហេីយ​ វីឡាត្រាស់មី​ ដំណាក់ហ្លួង ក្រុងបាត់ដំបង​ ចំនួន 164ខ្នង​ សូមអរគុណដល់បងប្អូនដែលបានគាំទ្រខ្ញុំ​កន្លងមក»។។ប្រភព៖ហ្វេសប៊ុក

Related posts

Leave a Comment