អ្នកណាយល់អារម្មណ៍មួយនេះ! សល់មិនប៉ុន្មានខែរៀបការ អកុសលខាងស្រីស្លា ប់ ក្នុងក រ ណីផ្ទុះឃ្លាំងសារធាតុគីមី នៅលីបង់

លីបង់៖ កាលពីពីរថ្ងៃមុននេះមាន គណនីបណ្តាញសង្គមហ្វេសប៊ុកមួយឈ្មោះថា Hussain Makke បានបង្ហោះពីរឿងរ៉ាវទុក្ខផ្ទាល់ខ្លួន ដោយរូបគាត់និង គូដណ្តឹងសល់រយៈពេលមិនដល់១ឆ្នាំទៀតប៉ុណ្ណោះគឺដល់ពេលចូលរោងការជាមួយគ្នាទៅហើយ ប៉ុន្តែជាអកុសលពេលនេះខាងប្រុសបានត្រឹមតែឱបរូបថតសង្សារទៅវិញ។

ដោយឡែក បុរសម្នាក់នេះបានបង្ហោះសារខ្លីមួយអមជាមួយរូបថតពីរសន្លឹកដែលបង្ហាញ ពីការឈឺចាប់ទំហំធំខ្លាំង ដែលមិនអាចស្មានត្រូវនៃអារម្មណ៍ ដែលបាត់បង់មនុស្សដែលគាត់ស្រលាញ់ខ្លាំងជាងជិវិតទៅទៀត ដោយសារតែព្រឹត្តិការណ៍ផ្ទុះឃ្លាំងសារធាតុគីមីនៅទីក្រុងបៃរូត ប្រទេសលីបង់ ដោយសារនោះមានអត្ថន័យថា៖

មង្គលការពួកយើងនៅធ្វើឡើងនៅក្នុងថ្ងៃ ទី៦​ ខែ៦​ ឆ្នាំ២០២១ អូនបានទិញផ្ទះថ្មីមួយ ទិញគ្រឿងសង្ហារឹមដែលអូនចូលចិត្ត ពួកគេយើងរៀបបានរៀបចំរួចរាល់អស់ហើយ ប៉ុន្តែអូនបានចាកចេញពីបងយ៉ាងលឿន មង្គលការពួកយើងត្រូវធ្វើឡើងនៅឆ្នាំក្រោយ ប៉ុន្តែបែរជាត្រូវកំណត់ទៅថ្ងៃស្អែកវិញ អ្វីគ្រប់យ៉ាងដែលអូនចង់បានគឺបានរៀបចំអស់ហើយ លើកលែងតែបងមិនបានឃើញអូនស្លៀកឈុតពណ៌សតែប៉ុណ្ណោះ
អូនបានចូលក្នុងជីវិតបង​ រួចក៏ធ្វើឲ្យបេះដូងបងឆេះខ្លោចបែបនេះ នៅពេលនេះជីវិតបងគឺគ្មានតម្លៃអ្វីទាំងអស់ ក្រោយពេលដែលបាត់បង់អូន ។

ក្រោយពីបានឃើញដូច្នេះរួចមក មហាជនជាច្រើនបានសម្តែងនូវអារម្មណ៍ក្តុកក្តួលយ៉ាងខ្លាំង ដោយមិនស្មានថា Hussain Makke ត្រូវជួបរឿង កម្សត់ព្រាត់ប្រាស់យ៉ាងនេះសោះ ជាពិសេសរូបថតទី២ដែលបង្ហាញ សកម្មភាពបុរសម្នាក់នេះ ស្រែកយំដោយក្តីឈឺចាប់ក្រែលែង មិនអាចមានអ្វីប្រៀបផ្ទឹមបានឡើយ៕

Related posts

Leave a Comment