ទាំងនេះជាជីវិត អម្ពរ ទេវី នៅវ័យកាន់តែច្រើន មើលទៅពិតជា មានក្តីសុខខ្លាំង

អាមេរិក៖ កាលពីម្សិលមិញនេះតារាសម្តែងជើងចាស់ អម្ពរ ទេវី បានបង្ហោះវីដេអូខ្លីមួយដែលបង្ហាញពីដំណើរកម្សាន្តជុំគ្នាជាមួយគ្រួសារដ៏សប្បាយរីករាយនិង មានសេចក្តីសុខខ្លាំង នៅឧទ្យានទឹក Silverwood Theme Park ដែលមានទីតាំងនៅក្នុងទីក្រុងAthol នៅខាងជើង Idahoសហរដ្ឋអាមេរិក។

ដោយឡែកនៅក្នុងវីដេអូដែលមានរយៈពេល ២នាទីនឹង ៥៩វិនាទីនោះពីសម្តែងពីសកម្មភាពអតីតតារាសម្តែងជើងចាស់រូបនេះនិង គ្រួសារបានជិះ Thunder Canyon POV ជាមួយគ្នា នៅតាមទឹកហូរ ដែលមើលទៅសប្បាយផងភ័យផងមិនស្ទើរនោះទេ។

ក្រោយពីបានឃើញវីដេអូនេះហើយ អ្នកគាំទ្រតារាស្រីរូបនេះបានលាន់មាត់សរសើរដល់ អតីតតារាសម្តែង អម្ពរ ទេវីផងដែរ ដែលតែងតែចំណាយពេលវេលាជាមួយគ្រួសារច្រើន ដែលមើលទៅពិតជាកក់ក្តៅខ្លាំងណាស់ ជាងនេះទៅទៀតពួកគេក៏ជូនពរដល់តារាស្រីរូបនេះនិង គ្រួសារឲ្យកាន់តែមានក្តីសុខនិង សុភមង្គលខ្លាំងជាងនេះបន្ថែមទៀតផងដែរ៕

សូមចូលមើលរូបភាពនិង វីដេអូខាងក្រោមខាងក្រោម៖

Related posts

Leave a Comment