មើលសម្រស់ក្មួយគេផង! លោក ខេមរៈ សិរីមន្ត គ្រាន់តែបានឃើញក្មួយស្រី ទាំងពីរនាក់គ្រងឈុតកូនក្រមុំ ធ្វើឲ្យលោកលាន់មាត់ ថា…

ដូចដែលប្រិយមិត្តបានជ្រាបហើយថា កាលពីពេលថ្មីៗនេះ កំពូលតារាចម្រៀង លោក ខេមរៈ សិរីមន្ត ទើបតែចេញ MV ក្តៅៗ ជាមួយនិងក្មួយស្រី​ដ៏ស្រស់សោភា ដែលធ្វើឲ្យអ្នកគាំទ្រ ស្រឡាំងកាំងជាខ្លាំង ព្រោះតែសម្រស់ក្មួយស្រីរបស់លោក ។ មិនបានប៉ុន្មានផង ស្រាប់តែលេចមុខក្មួយស្រីរបស់លោកម្នាក់ទៀត មិនត្រឹមតែរូបសម្រស់ស្រស់ស្អាតប៉ុណ្ណោះទេ ថែមទាំងទឹកដមសម្លេងក៏ពិរោះរណ្តំចិត្តថែមទៀត។

ក្មួយស្រីទាំងពីរនាក់របស់លោក កំពុងតែទទួលបានការចាប់អារម្មណ៍ជាខ្លាំង ព្រោះថា ម្នាក់មានទេពកោសល្យខាងសម្តែង ហើយម្នាក់ទៀត មានទឹកដមសំលេងពិរោះ ធ្វើឲ្យបងប្អូន មហាជន ក៏ដូចជាហ្វេនៗរបស់លោក មានការជាប់ចិត្តនិងទឹកដមរបស់ក្មួយស្រីខ្លាំងណាស់។

ដោយឡែកកាលពីថ្ងៃម្សិលមិញនេះ លោកក៏បានបង្ហោះសារនៅលើបណ្តាញសង្គមហ្វេសប៊ុក អមជាមួយរូបសម្រស់របស់ក្មួយស្រីទាំងពីររបស់លោក ដែលមានគ្រងនៅក្នុងឈុតកូនក្រមុំ មើលទៅពិតជាសាកសម និងស្រស់ស្អាតមិនធម្មតាមែន។ លោក ខេមរៈ សិរីមន្ដ បានបង្ហោះសារថា ” WOWក្មួយស្រីរបស់ខ្ញុំទាំងពីរទើបតែថតMV នឹងចេញចម្រៀងបានមួយបទសោះត្រូវបានសំអាងការផ្តល់កិត្តិយសឲ្យថតស្ពតបង្ហាញសំលៀកបំពាក់សំអាងការបាត់ទៅហើយ ជូនពរក្មួយអោយទទួលបានជោគជ័យក្នុងកិច្ចការងាររបស់ក្មួយ” ។

Related posts

Leave a Comment