ក្រោយរៀបការ តារាចម្រៀង ឱក សុគន្ធកញ្ញា និងស្វាមី ទទួលបានកាដូពិសេសមួយជាទីគាប់ចិត្ត គឺ អ៊ឹង បញ្ញាបុត្រ ហៅ ឆលី ដែលជាកូនប្រុសរបស់អ្នកទំាងពីរ កើតនា ថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ ២០១៩ កន្លងផុតទៅថ្មីៗនេះ ហើយមកដល់ថ្ងៃទី ១០ ខែសីហា ឆ្នាំ ២០២០ នេះ ឆលី មានអាយុ ជិត ៩ខែហើយ មានសុខភាពល្អ និងមានមុខមាត់គួរឲ្យគ្រឺតខ្លាំងណាស់ គ្រប់គ្នាឃើញហើយ សរសើរមិនដាច់ពីមាត់។
ចំណែកនៅមុននេះបន្តិច នាថ្ងៃទី ១០ ខែសីហា ឆ្នាំ ២០២០ គេប្រទះឃើញតារាចម្រៀង ឱក សុគន្ធកញ្ញា បានបង្ហោះរូបភាព៥សន្លឹក បង្កប់សារដ៏មានន័យមួយថា ៖ “វាដូចជាសុបិន្ត តែវាជាកាពិត ការបង្កើតគ្រួសារមួយ វាជារឿងងាយស្រួល ប៉ុន្តែការមើលថែ ការផ្តល់តម្លៃ បង្កើតស្នាមញញឹម និងការរក្សានោះ ទើបជារឿងលំបាក បើសម្រេចចិត្តហើយ ត្រូវមានទំនួលខុសត្រូវ អរគុណដែលចូលមកក្នុងជីវិតរបស់ខ្ញុំ”។
ក្រោយឃើញរូបភាពនេះហើយ អ្នកគាំទ្រជាច្រើន ចូល comment ថា ៖ Cuteម្លេសលោកក្មួយ, ខ្ញុំយល់ពីអារម្មណ៍មួយ សំខាន់បំផុតគឺការទទួលខុសត្រូវ, មេីលមុខអូនបុត្រ ចង់តែផាច់ៗ ព្រមទំាងនៅមានពាក្យជាច្រើនទៀត ដែលបង្ហាញក្តីរំភើបចំពោះគ្រួសារ តារាចម្រៀងរូបនេះ មើលទៅពិតជាមានសុភមង្គល និងកក់ក្តៅខ្លាំងណាស់ ។ ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនារូបភាពខាងក្រោមនេះ ៖