មហាជនមានការចាប់អារម្មណ៍យ៉ាងខ្លំាង ក្រោយចាន់ឡា កែសម្ផស្សលើផ្ទៃមុខ សម្រស់កាន់តែស្អាត ទាក់ទាញទ្វេដង

ភ្នំពេញ ៖ ជឿជាក់ពុកម៉ែបងប្អូនជាច្រើនបានស្គាល់ជ្រាបច្បាស់ហើយ តារាចម្រៀងសំនៀងស្រទន់មានទឹកដម ម្ចាស់បទ «ស្រី្ត» ដែលមានទឹកមុខមានមន្តស្នេហ៍ ដើមទ្រូងមូលក្បំគួរជាទីទាក់ទាញក្រសែភ្នែកបុរសៗទាំងឡាយ កញ្ញា លៀង ចាន់ឡា អតីតបេក្ខភាពក្នុងកម្មវិធី X Factor Cambodia បន្ទាប់ពីបានកែសម្ផស្សលើផ្ទៃមុខមក បានធ្វើឲ្យសម្រស់របស់នាងមានភាពទាក់ទាញមិនស្ទើរឡើយ។ ដោយឡែក ថ្មីៗនេះតាមរយៈចូលរួមក្នុងកម្មវិធី «អាថ៌កំបាំងក្រៅឆាក របស់តារា» កញ្ញា លៀង ចាន់ឡា បានបង្ហាញអាថ៌កំបាំងនៃការកែសម្ផស្សលើផ្ទៃមុខ

ទៅកាន់ទស្សនិកជន ថានាងបានកែកុនមួយកន្លែង។ ជាក់ស្តែង កញ្ញា លៀង ចាន់ឡា បានឲ្យដឹងថា ចាប់តាំងពីបានបញ្ចេញចម្រៀង Original Song ដំបូងចំណងជើងថា «ស្ត្រី» រួចមក ហាក់មានទីផ្សារសិល្បៈគ្រាន់បើ ពោលគឺមានបណ្តាក្រុមហ៊ុននានា ហៅថតស្ពត់ពាណិជ្ជកម្ម និងទៅច្រៀងនៅ តាមការប្រគុំតន្រ្តីជាដើម។ យ៉ាងណាមិញ បន្ទាប់ពីបានល្បីមួយរយៈស្រាប់តែមានគេទម្លាយពីចរិតពិតរបស់នាងខ្ទេច ភ្លាមនោះ ធ្វើឲ្យ ចាន់ឡា ធ្លាក់ចុះនូវសំឡេងគាំទ្រយ៉ាងខ្លាំងរហូតមកដល់បច្ចុប្បន្ននេះ នាងមិនសូវមានអ្នកគាំទ្រទេ ។ ដោយឡែក ទន្ទឹមនិងនេះដែបើទោះបីជាមិនសូវមានអ្នកគាំទ្រ

និងទទួលបានការរិះគន់យ៉ាងណាក៏ដោយ ក៏ចាន់ឡា នៅតែខំប្រឹងតស៊ូ នៅក្នុងអាជីព​សិល្បៈ​របស់​នាង ហើយនាងមិនបាន​បោះបង់​ទៅតាមការរិះគន់ពីសំណាក់មនុស្សមួយចំនួនឡើយ រហូត​មួយរយៈពេលក្រោយមកនេះឃើញថា រូប​នាង​កសាង​ឈ្មោះ មាន ឱកាស​ចេញ​បទ​ចម្រៀង​ជា​បន្ត​បន្ទាប់ ពិសេស​ចុង​ក្រោយនេះ ឃើញ​ចេញ​បទ​ចម្រៀង​នៅ​ផលិតកម្ម ​Tz Production។ យ៉ាងណាមិញ នៅកាលពីពេលថ្មីៗនេះចាន់ បានបង្ហោះរូបធ្វើអោយអ្នកគាំទ្រនាង សរសើរសម្រស់នាងស្អាតជាងមុន ។តោះទស្សនារូបភាពដូចខាងក្រោមនេះ។

Related posts

Leave a Comment