សូមសរសើរ ថ្នាក់ដឹកនាំល្អ!! ឯកឧត្តម គួច ចំរើន បានបង្ហាញពីឧបករណ៍ថ្មី សម្រាប់ស្ទាក់សំរាមចេញពីអូរនិងប្រឡាយ សាមញ្ញ​ចំណាយតិច​នឹងប្រមូលសំរាមបានស្រួល​ ថែមទៀត

ក្រុងព្រះសីហនុ- កាលពីពេលថ្មីៗនេះ យោងតាមការបង្ហោះឲ្យដឹងនៅលើទំព័រហ្វេសប៊ុក ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានបង្ហាញពីឧបករណ៍ថ្មីសម្រាប់ស្ទាក់ប្រមូលសំរាម ដែលមានសណ្ឋានដូចមាត់លប ជំនួសសំណាញ់សរសៃដែក ទទួលបានលទ្ធផលល្អ ងាយស្រួលក្នុងការលើយកសំរាមចេញពីអូរ ប្រឡាយក្នុងក្រុងព្រះសីហនុ។

ឯកឧត្តមបានឲ្យដឹងទៀតថា ឧបករណ៍នេះត្រូវបានកែឆ្នៃដោយមន្ត្រី​នៃមន្ទីរធនធានទឹកខេត្ត​ ដោយវាមានលក្ខណៈសាមញ្ញ​ ចំណាយតិច​ តែអាចប្រមូលសំរាមបាន​ល្អ។មន្ត្រីខេត្តបានឲ្យដឹងថា ក្រោយដាក់សាកល្បង ឃើញថាសំរាមបានហូរចូលក្នុងទ្រុងដែកនោះ បង្កលក្ខណៈងាយស្រួលសម្រាប់លើកយកចេញ។

ទោះជាយ៉ាងនេះក្តី មន្ត្រីលើកឡើងថា ការចូលរួមរបស់ពលរដ្ឋក្នុងការទុកដាក់សំរាមត្រឹមត្រូវ ទើបជាជោគជយ័ផ្លូវការក្នុងការរក្សាបរិស្ថានក្នុងក្រុងព្រះសីហនុ៕

Related posts

Leave a Comment