ជ្រះថ្លាណាស់ ! ថ្ងៃនេះ ម្តាយលោបង ដេវិត បានទៅលេងលោកបង ដល់វត្តល្អាងកង្កែប ថែមទំាងប្រាប់រឿងមួយ ដ៏គួរឲ្យភ្ញាក់ផ្អើលទៀត នោះគឺ…

បន្ទាប់ពីលោកបង ដេវិត បួសជាព្រះសង្ឃ កាលពី ថ្ងៃទី ២២ ខែកក្កដា ឆ្នាំ ២០២០ នៅវត្តល្អាងកង្កែប ក្នុងស្រុកបាណន់ ខេត្តបាត់ដំបង ទើបកន្លងផុតទៅថ្មីៗ រួចមក គេក៏បានឃើញលោកបង និមន្តបិណ្ឌបាត តាមស្រុកភូមិ ដល់ថ្នាក់គ្រប់គ្នាឃើញហើយ មានក្តីរំភើបរីករាយជាខ្លំាង។

ក្នុងនោះ ក៏មានប្រជាពលរដ្ឋជាច្រើន បាននាំយក ទេយ្យទាន មក ប្រគេន ដល់ លោក​បង ដេវីត ប្រកបដោយចិត្តជ្រះថ្លា និងរីករាយគ្រប់ៗគ្នា ជាបន្តបន្ទាប់ មិនដែលដាច់ឡើយ។

ចំណែកនៅមុននេះបន្តិច នាថ្ងៃទី ០៩ ខែសីហា ឆ្នាំ ២០២០ គេប្រទះឃើញ ម្តាយលោកបង ដេវិត បានមកលេងលោកបង ដល់វត្ត ព្រមទំាងភ្ជាប់សារខ្លីមួយបញ្ជាក់ថា ៖

“មកមើលលោកកូន មកដល់ហើយ សុខចិត្តណាស់, ជាក្តីសុខ ដែលមានតំលៃ មិនអាចកាត់ថ្លៃបាន ជូនបុណ្យដល់បងប្អូន អុំពូមីង យាយតា លោកឪពុក អ្នកម្តាយ ប្រសារបង្កើត មិត្តភក្តិ ជាទីស្រលាញ់រាប់អាន គ្រប់គ្នា របស់ខ្ញុំ ជាពិសេសហ្វែនៗ របស់លោកកូនទាំងអស់ប្រុសស្រីចាស់ក្មេង សូមបានបុណ្យស្មើគ្នា លោកកូនមានក្តីសុខជាធម្មតា អាស្រ័យក្នុងព្រះធម៌បានយ៉ាងមានសេចក្តីសុខ”។

ក្នុងនោះ មានរឿងមួយ ដ៏គួរឲ្យភ្ញាក់ផ្អើល ដោយម្តាយលោកបង បានសរសើរ លោកបង ដេវិត ថា ៖ “ញោមម៉ែ នាំលោកស៊ែលហ្វីទៀត ករុណា ញោមម៉ែចូលចិត្ត។ ស្រកសាច់បន្តិច…ប៉ុន្តែព្រះធម៌ គឺចេះច្រើនណាស់ រៀបរាប់ និងសូត្រ អោយញ៉ោមម៉ែស្តាប់ ឡើង ក្បោះក្បាយ”។ ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀតថា សូមទស្សនារូបភាពខាងក្រោមនេះ ៖

Related posts

Leave a Comment