ជប៉ុន៖ ទោះបីកំពុងតែជួបគ្រោះ ព្យុះទីហ្វុង តែមិនភ្លេចកម្ពុជាឡើយ ដោយបានឧបត្ថម្ភដល់កុមារពិការកម្ពុជាក្នុងទឹកប្រាក់ចំនួន

ភ្នំពេញ ៖ មហាជនជាច្រើនជ្រាប និង ដឹងហើយថា ប្រទេសជប៉ុនគឺជាប្រទេសមួយដែលមានទំនាក់ទំនងល្អជាមួយប្រទេសកម្ពុជាយើងហើយនៅកាលពីពេលថ្មីៗនេះប្រទេសជប៉ុន ត្រូវបានព្យុះដ៏សែនអាក្រក់នៅជប៉ុនដែលបានបំផ្លាញទ្រព្យសម្បត្តិអស់រាប់ពាន់លានដុល្លារ មិនទាន់ទាំងស្ងប់ស្រួលបួលផង ជប៉ុនក៏ទម្លាក់លុយជាង ៣លានដុល្លារសម្រាប់កម្មវិធីស្បៀងអាហារនៅតាមសាលារៀនជាក់ស្តែងនៅតំបន់ដាច់ស្រយាល។យ៉ាងណាមិញ ទោះបីជាប្រទេសជប៉ុនកំពុងតែមានបញ្ហាយ៉ាងណាក្តីតែក៏មិនភ្លេចជួយប្រទេសកម្ពុជាដែរតួយ៉ាង ប្រទេសជប៉ុន បានផ្តល់ជំនួយឥតសំណងនូវទឹកប្រាក់ប្រមាណជា ៣,២លានដុល្លារអាមេរិក ដល់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈកម្មវិធីស្បៀងអាហារពិភពលោក ដើម្បីជួយដល់ការអនុវត្តកម្មវិធីផ្តល់ស្បៀងអាហារនៅតាមសាលារៀន និងសម្រាប់ដល់កុមារក្នុងសហគមន៍ដែលងាយរងគ្រោះប្រមាណជាង ២សែននាក់។ ជាក់ស្តែង ការផ្តល់ជំនួយនេះផងដែរ ត្រូវបានធ្វើឡើងនៅក្នុងពិធីចុះហត្ថលេខារវាង លោក Mikami Masahiro ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា និងលោកស្រី Francesca Erdelmann តំណាង

និងជានាយិកាកម្មវិធីស្បៀងអាហារពិភពលោកប្រចាំប្រទេសកម្ពុជា ដោយមានការចូលរួមជាសាក្សីពីសំណាក់ រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា លោកហង់ ជួនណារ៉ុន ផងដែរ។ដោយឡែក លោក Mikami Masahiro មានប្រសាសន៍ថា កម្មវិធីស្បៀងអាហារពិភពលោក នឹងប្រើប្រាស់ដើម្បីទិញត្រីខកំប៉ុងផលិតនៅប្រទេសជប៉ុនដែលមានបរិមាណប្រមាណ ៤១៥តោនសម្រាប់អាហារពេលព្រឹករបស់សិស្សសាលានៅសហគមន៍ក្រីក្រ និងដាច់ស្រយាល។គួរបន្តទៀតថា សេដ្ឋកិច្ចកម្ពុជាបានកើនឡើងខ្លាំងក្នុងរយៈពេលប៉ុន្មានទស្សវត្សរ៍កន្លងមកនេះ ហើយអត្រាភាពក្រីក្របានថយចុះគួរឲ្យកត់សម្គាល់ ប៉ុន្តែនៅតាមតំបន់ជនបទ ប្រជាពលរដ្ឋមួយភាគធំនៅតែរងគ្រោះពីកង្វះអាហាររូបត្ថម្ភ និងមិនមានអាហារគ្រប់គ្រាន់សម្រាប់បរិភោគ ។តួយ៉ាង លោកស្រី Francesca Erdelmann មានប្រសាសន៍ថា

កម្មវិធីផ្តល់អាហារសម្រាប់កុមារនេះ គឺបានចូលរួមចំណែកបានច្រើនណាស់ដល់ការកែលម្អឲ្យកាន់តែប្រសើរលើការចុះឈ្មោះចូលរៀន ការចូលរៀនទៀងទាត់ និងការបន្តសិក្សារយៈពេលវែងរបស់សិស្ស និងសម្បូទៅដោយធនធានមនុស្ស ជាពិសេសកុមារដែលមកពីគ្រួសារក្រីក្របំផុត។ យ៉ាងណាមិញ លោករដ្ឋមន្រ្តី ហង់ ជួនណារ៉ុង បានមានប្រសាសន៍ថាសម្រាប់ជំនួយខាងលើនេះនិងយកមកទិញអាហារ និងគ្រឿងបរិភោគ តួយ៉ាងមាន នៅត្រីខកំប៉ុង អំបិលអីយ៉ុត និងបន្លែជាដើម សម្រាប់ជាអាហារពេលព្រឹកដល់សិស្សសាលាបឋមសិក្សាប្រមាណជា ២១៧,៩០០នាក់ ក្នុងខេត្តគោលដៅចំនួន៥ រួមមាន

ខេត្តកំពង់ធំ សៀមរាប កំពង់ឆ្នាំង ពោធិ៍សាត់ និងឧត្តរមានជ័យ ខណៈដែលរាជរដ្ឋាភិបាលកម្ពុជា ក៏បានផ្តល់អង្ករបន្ថែមចំនួន២ពាន់តោនក្នុងមួយឆ្នាំក្នុងកម្មវិធីស្បៀងអាហារសម្រាប់សិស្សនេះផងដែរ។ គួរបញ្ជាក់ផងដែរថា បើយោងទៅតាមរបាយការណ៍របស់នាយយកដ្ឋានបឋមសិក្សារនៃក្រសួងអប់រំ បានអោយដឹងថា ចាប់ពីឆ្នាំ២០១១និងមកដល់បច្ចុប្បនេះ ជប៉ុនផ្តល់ជំនួយដល់កម្ពុជាប្រមាណជា ១៧ លានដុល្លាមកហើយ សម្រាប់អនុវត្តស្បៀងអាហារនៅតាមសាលារៀន ហើយបើគិតពីចំនួនសិស្សប្រមាណជា ៧៧៧៦២៧នាក់ដែលកំពុងតែរួចផុតពីភាពខ្វះខាតបានច្រើន ។ ប្រភព ៖ business-cambodia

Related posts

Leave a Comment