គួរឲ្យខ្នាញ់ដល់ហើយ! អីយ៉ា ស្ងាត់ៗ ប៉ាៗ នាំ ឆលី ទៅមើលកម្មវិធី I Am A Singer Cambodia ថែមទំាងភ្ជាប់សារមួយឃ្លា គួរឲ្យចាប់អារម្មណ៍ ថា…

អ៊ឹង បញ្ញាបុត្រ ហៅ ឆលី ជាកូនប្រុសសំណព្វចិត្តរបស់ តារាចម្រៀង​ ឱក សុគន្ធកញ្ញា និងលោក អ៊ឹង សុខលី ដែលបាន កើតនៅ ថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ ២០១៩ កាលពីពេលកន្លងទៅ។ ហើយមកដល់ថ្ងៃទី ០៩ ខែសីហា ឆ្នាំ ២០២០ នេះ ឆលី មានអាយុ ជិត ៩ខែហើយ ដោយមានសុខភាពល្អ និងគួរឲ្យក្នាញ់ណាស់។

មកដល់ថ្ងៃនេះ ឆលី រឹតតែប្លែកជាងមុន រីឯមុខមាត់វិញ ញញឹមជាប់ ធ្វើឲ្យគ្រប់គ្នាគ្រឺតដល់ហើយ។

ចំណែកកាលពីយប់មិញនេះ នាថ្ងៃទី ០៨ ខែសីហា ឆ្នាំ ២០២០ ឆលី ត្រូវបានប៉ាៗ នាំទៅ ទៅគាំទ្រកម្មវិធីតារាចម្រៀងអាជីពកម្ពុជា កម្រិតពិភពលោក I Am A Singer Cambodia។

ក្នុងនោះហ្វេសប៊ុកផេក ផ្លេូវការរបស់ ឆលី បានបញ្ជាក់សារដ៏គួរឲ្យចាប់អារម្មណ៍មួយថា “Charlie​ មានអារម្មណ៍ថាដូចជាធ្លាប់ឮ សំឡេង និងបរិយាកាសបែបហ្នឹង ពេលនៅក្នុងពោះ​ Mommy អ្នកគាំទ្រកម្មវិធី…. នៅទាល់តែចប់កម្មវិធី។”។

មួយវិញទៀត លោកសុខ រ៉ាស៊ី ដែលជាពិធីករដ៏ល្បី ប្រចាំស្ថានីយទូរទស្សន៍ហង្សមាស បានបន្ថែមថា​ ៖ “ថ្ងៃនេះ ឆលី (ហៅអូនបុត្រ) មកលេងប៉ាប៉ា ដល់Stuido ហង្សមាស មកមើល ប៉ាប៉ា រៀបចំកម្មវិធី I AM SINGER CAMBODIA SEASON2! ជូនពរអោយធំឡើង ពូកែ និង ឈ្លាសវៃ ដូចប៉ាប៉ា ពូកែគ្រប់យ៉ាង!”។

Related posts

Leave a Comment