ផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំង ក្រោយឃើញ ព្រះនាងតូច នរោត្តម ជេនណា គ្រងមួយឈុតពណ៌លឿងឆ្អិនឆ្អៅនេះ ដល់ថ្នាក់លាន់មាត់ថា…

មហាជនភាគច្រើន ពិតជាស្គាល់ច្បាស់ជាក់ជាមិនខាន ព្រះនាងតូច នរោត្តម ជេនណា ខ្សែ​រាជវង្ស​កម្ពុជា​វ័យក្មេង ដែលមានទេពកោសល្យសិល្បៈគួរឱ្យកោតសរសើរ ទ្រង់ជាបុត្រីទី២ របស់អ្នកអង្គម្ចាស់ នរោត្តម បុប្ផា ហើយជាចៅលួត របស់ព្រះករុណា ព្រះបាទសម្តេចព្រះ នោរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ផងដែរ។

ចំណែកនៅមុននេះបន្តិ​ច នាថ្ងៃទី ០៩ ខែសីហា ឆ្នាំ ២០២០ គេប្រទះឃើញ ព្រះនាងតូច បានបង្ហោះរូបភាព៥សន្លឹក ដល់ថ្នាក់ធ្វើឲ្យមហាជនផ្ទុះការចាប់អារម្មណ៍ជាខ្លាំង។ ព្រះនាងតូច បានបញ្ជាក់បន្ថែមថា ៖

“ឈុតភ្លោះទី2របស់យើង , ពណ៌លឿងឆ្អិនឆ្អៅតំណាងឱ្យមនុស្សដែលក្លាហាន និងមុះមុត , ហើយនេះគឺជាឈុតសម្រាប់ម្ដាយនិងកូនឬឈុតភ្លោះ ដែលជេនណាបានថតជាមួយនឹងបងជីមមីជាថ្មីម្តងទៀត។ សង្ឃឹមថាអ្នកទាំងអស់គ្នានឹងចូលចិត្តស្នាដៃទី 2 របស់យើងដូចស្នាដៃទី 1 ដែរ។”។

ក្រោយឃើញបែបនេះ អ្នកប្រើប្រាស់ក្នុងហ្វេសប៊ុកជាច្រើនលាន់មាត់ថា ៖ ស្អាតណាស់, ស្អាតហេីយ គួរអោយស្រឡាញ់ណាស់ ព្រះនាងតូច ព្រមទំាងនៅមាន comment និងការចាប់អារម្មណ៍ជាច្រើនទៀត ក្រោយឃើញព្រះនាងតូច គ្រងមួយឈុតពណ៌លឿងនេះ។ ដូចនេះដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនារូបភាពរបស់ព្រះនាងតូចខាងក្រោមនេះ ៖

Related posts

Leave a Comment