មិនគួរឲ្យជឿ! ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី ប្រាប់ថា កាលពី៥០ឆ្នាំ​មុន ក្រុមគ្រួសាររបស់លោក ក៏ធ្លាប់មានជីវភាពដូចលោកពូម្នាក់នេះដែរ ហើយនឹងខំប្រឹងបន្ថែមទៀត ដើម្បី…

កាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២០ លោកឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី បានបង្ហោះរូបភាពប៉ុន្មានសន្លឹករបស់ លោកព្រមជាមួយឧត្តមភរិយា បានជួបជាមួយលោកពូម្នាក់កំពុងតែរែក ស្មៅ យ៉ាងកំសត់ ។ ភ្លាមនោះ ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី និងភរិយា បានសួរសុខទុក្ខ ដល់លោកពូ ព្រមជាមួយនិងរបស់បន្តិចបន្តួចផងដែរ។

លោកឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី បានបង្ហោះសារថា “វេលាម៉ោង​៤ល្ងាច​ថ្ងៃ​សុក្រ​ទី​០៧​ ខែសីហា​ ឆ្នាំ​២០២០ក្នុង​ដំណើរ​ចុះមកមេីល​ចំការ​បានជួប​សាកសួរ​សុខទុក្ខ​ ប្រជាពលរដ្ឋ​ដែល​ចូល​មកច្រូត​ស្មៅ​យកទៅអោយគោសុី​ បេីមេីលទៅ​ជីវភាព​របស់​ពួកគាត់​មិន​ខុសពី​ជីវភាព​របស់​គ្រួសារ​ខ្ញុំ​កាល​ពី​៥០ឆ្នាំ​មុននោះទេ​ ដេីម្បី​ជួយ​កាត់បន្ថយ​ភាព​ក្រីក្រ​របស់​ពួកគាត់​នោះ​ ខ្ញុំ​ត្រូវ​តែ​ខិតខំ​រក​មធ្យោបាយ​វិនិយោក​ទុន​លើ​វិស័យ​កសិកម្ម​ កសិឧស្សាហកម្ម​នៅទីជនបទ​បន្ថែមទៀត​ដេីម្បី​ផ្តល់​ការងារ​ជូន​ពួកគាត់​ធ្វើ​ “។

Related posts

Leave a Comment