ជ្រះថ្លាណាស់ ! ថ្ងៃនេះ មានប្អូនៗ ជិះកង់ទៅលេង លោកបង ដេវីត ដល់កុដិ ច្រើនណាស់ ពោរពេញចិត្តក្តីរីករាយ គ្រប់ៗគ្នា ពិសេស បានធ្វើរឿងមួយ គួរឲ្យសរសើរទៀត នោះគឺ…

កាលពី ថ្ងៃទី ២២ ខែកក្កដា ឆ្នាំ ២០២០ ទើបកន្លងផុតទៅថ្មីៗ មានរឿងដ៏គួរឲ្យចាប់អារម្មណ៍ និងភ្ញាក់ផ្អើលមួយបានកើតឡើង ដោយនៅសុខៗ ស្រាប់តែឃើញ តារាចម្រៀង ដ៏ល្បី គឺ ងួន ចាន់ដេវិត (G-Devith) បានសម្រេចចិត្តកោរសក់បួស ធ្វើជាព្រះសង្ឃ នៅឯ វត្តល្អាងកង្កែប ក្នុង ស្រុកបាណន់ ខេត្តបាត់ដំបង ។

លោកបង ជីដេវិត ក៏បានចេញមុខ បញ្ជាក់ពីមូលហេតុ ដែលលោកបងសម្រេចចិត្តធ្វើបែបនេះ លោកបង បានបញ្ជាក់ថា៖ “ដោយសារតែមួយរយៈពេលនេះ ខ្ញុំត្រូវការ ភាពស្ងប់ស្ងាត់ ចង់រំងាប់អារម្មណ៍ខ្លួនឯង និងចង់យល់ដឹងពីវិស័យពុទ្ធសាសនា ខ្ញុំសម្រេចថានឹងបួស ក្នុងរយៈពេលនេះ តទៅ ដោយមិនទាន់កំណត់ពេលវេលាណាមួយទេ ដែលត្រូវត្រឡប់ទៅវិញ”។

ពេលឃើញបែបនេះ ធ្វើឲ្យអ្នកគំាំទ្រ ភាគច្រើន ក៏ដូចជាឪពុកម្តាយរបស់លោកបង បង្ហាញក្តីរំភើបចិត្តជាខ្លាំង នូវការសម្រេចចិត្តដ៏ប្រពៃមួយនេះ ។

ក្រោយៗមក គេក៏បានឃើញ ញាតិញោម ជាច្រើន បាននាំយក ទេយ្យទាន មក ប្រគេន ដល់ លោកប្អូន ជីដេវីត ប្រកបដោយចិត្តជ្រះថ្លា និងរីករាយគ្រប់ៗគ្នា។ ក្នុងនោះ លោកបង ក៏បាន និមន្តបិណ្ឌបាត ផងដែរ កាលពីថ្ងៃទី ០៦ ខែសីហា ឆ្នាំ ២០២០ ប៉ុន្មានថ្ងៃមុននេះ។

ព្រោះតែក្តីនឹករលឹក នៅថ្ងៃទី ០៨ ខែសីហា ឆ្នាំ ២០២០ នេះ គេប្រទះឃើញ ប្អូនៗជាច្រើន ដែលជាអ្នកគាំទ្រ បានជិះកង់ទៅលេង លោកបងដល់កុដិ មើលទៅពោរពេញដោយក្តីរីករាយ និងជ្រះថ្លា ខ្លាំងណាស់។

ក្នុងនោះ ហ្វេសប៊ុកមួយឈ្មោះ Dara Vichhay បានភ្ជាប់សារខ្លីមួយថា ៖ “រីករាយ​ថ្ងៃ​ចុង​សប្តាហ៍ ជិះ​កង់​ដើម្បី​សុខភាព​ មិត្តភាព និង​បរិស្ថាន ហេីយក៏បន្តដំណេីរទៅកាន់វត្តល្អាងកងែ្កប ហេីយបានថតជាមួយលោកបង​G-Devith”។

ក្រោយឃើញរូបភាពប៉ុន្មានសន្លឹកនេះហើយ បានធ្វើឲ្យគេចាប់អារម្មណ៍ត្រង់ចំនុចពិសេសមួយ គឺ ប្អូនៗទំាងអស់ បានដោះស្បែកជើងចេញគ្រប់ៗគ្នា ខណៈពេល ឈរថតរូបភាព ទុកជាអនុស្សាវរីយ៍ ជាមួយលោកបង ។ ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនាទិដ្ឋភាពទូទៅខាងក្រោមនេះ ​៖

Related posts

Leave a Comment