ហ្វេស៊បុក៖ នេះពិតជាដំណឹងមួយដ៏សែនក្រៀមក្រំបំផុត ខណៈដែលលោក គង់ សុបញ្ញា ហៅ ញាញ់ ដែលលោកគឺជាសិល្បករ និងជាអតីតអ្នកដឹកនាំសិល្បៈមួយរូបដែលមានសមត្ថភាព បានទទួលមរណភាពទាំងវ័យក្មេងបែបនេះ ដំណឹងនេះបានធ្វើឲ្យប្រជាជនខ្មែរ មានការសោកស្តាយជាខ្លាំង នូវការចាកចេញដោយគ្មានថ្ងៃវិលត្រលប់បែបនេះ។
យោងតាមរយៈគណនីហ្វេសប៊ុកផេក សិល្បករកម្ពុជា បានមានការបញ្ជាក់ឲ្យដឹងថា៖ «R.I.P អតីតអ្នកសិល្បៈ និងអ្នកដឹកនាំសិល្បៈ លោក គង់ សុបញ្ញា ហៅ ញាញ់ បានទទួលមរណៈភាពហើយនៅព្រឹកនេះ RIP សូមបងទៅអោយបានសុខផងចុះ សូមបងប្អូនអ្នកសិល្បៈទាំងអស់ ដែលស្គាល់គាត់ឬមិនស្គាល់ក៏ដោយ ជួយស៊ែរដំណឹងនេះផង
លោក Kong Sophanna ហៅក្រៅថា ញ៉ាញ់ ពេលនេះគាត់បានស្លាប់បាត់ហើយ មូលហេតុគឺគាត់ដួល ឈាមកកក្នុងខួរក្បាល នេះជាលេខសាច់ញ្ញាតិរបស់គាត់098985050 សូមបងប្អូនជួយស៊ែអោយបងប្អូនមិត្តភក្តិសិល្បៈបានដឹងផង ។ ជូនដំណឹងដោៈ អ៊ឹម ជីវ៉ា»។