អីយ៉ា ចំខួប អាពាហ៍ពិពាហ៍ ឧកញ៉ា ម៉ុង ឫទ្ធី និងភរិយា គម្រប់ ៤២ឆ្នាំ លោកបាននាំ ចៅៗ ​បុគ្គលិក​កម្មករ​ ធ្វើរឿងមួយនេះ មើលទៅសប្បាយរីករាយដល់ហើយ អមដោយទេសភាព ក្បែរជើងភ្នំ ស្រស់ស្អាតទាក់ភ្នែកណាស់

មហាជនទូទៅ ពិតជាស្គាល់ច្បាស់ជាក់ជា មិនខាន លោកឧកញ៉ា ម៉ុង ឫទ្ធី នោះ។ ក្រៅពីមុខជំនួញ ដែលកំពុងជោគជ័យខ្លាំង ពិសេសទាក់ទងវិស័យកសិកម្ម នោះ លោកក៏ជាបុគ្គលម្នាក់ ដែលមានចិត្តសប្បុរសធម៌ផងដែរ ព្រោះតែងតែឃើញទង្វើរ ដ៏ប្រពៃរបស់លោក បានជួយដល់អ្នកដែលត្រូវការជាចាំបាច់ ជាហូរហែ មិនដែលដាច់ឡើយ។

នៅមិនទាន់អស់ទេ លោកក៏បានចែករំលែកនូវគំនិតល្អៗ ជាច្រើន ជាពិសេស ជូនប្រិយមិត្ត ដែលប្រើប្រាស់នៅក្នុងបណ្តាញសង្គមហ្វេសប៊ុកតែម្តង។

ចំណែកនៅមុននេះបន្តិច នាថ្ងៃទី ០៨ ខែសីហា ឆ្នាំ ២០២០ ចំគម្រប់ខួបអាពាហ៍ពិពាហ៍ ៤២ឆ្នាំ របស់លោក និងភរិយា លោកបាននាំគ្នា ដើរប្រមូលសម្រាម មើលទៅពិតជាសប្បាយរីករាយជាខ្លាំង អមដោយទេសភាព ក្បែរជើងភ្នំ ស្រស់ស្អាតទាក់ភ្នែកខ្លាំងណាស់។

លោកបានភ្ជាប់សារខ្លីមួយ ក្នុងហ្វេសប៊ុកបន្ថែមថា ៖ “វេលាម៉ោង​៦ល្ងាច​ ថ្ងៃ​សៅរិ៍​ ទី​ ៨​ ខែសីហា​ ឆ្នាំ​ ២០២០ ដេីម្បី​ចូលរួម​ អបអរសាទរ ​ខួប​អាពាហ៍ពិពាហ៍ ​របស់​ខ្ញុំ​ និងភរិយា​ គំរប់​ ៤២ ឆ្នាំ​ បបួល​​យាយ រួម​ជាមួយ​ចៅៗ ​បុគ្គលិក​កម្មករ​ ប្រមូល​សំរាម​ កាប់​សំអាត​ព្រៃតូចៗ ​ដេីម្បី​ចូលរួម​ចំណែកការពារ​បរិស្ថាន​ នៅ​លេីខ្នងភ្នំ​ នៅក្នុង​តំបន់​អភិវឌ្ឍន៍​កសិទេសចរណ៍​ម៉ុង​ ឫទ្ធី​សែនជ័យ​ ។”៕

Related posts

Leave a Comment