ដើម្បីស្រាយចម្ងល់របស់មហាជនជាច្រើននោះ ពេលនេះគូរស្នេហ៏ ស្រី ស្រលាញ់ ស្រី បានចេញមុខបកស្រាយបន្ថែមលម្អិតពីដំណើរនៃការបង្ករកំណើតកូន

ភ្នំពេញ៖ មហាជនជាច្រើនមានភាពងើយឆ្ងល់ និង ភ្ញាក់ផ្អើលជាខ្លាំង ពីគូស្នេហ៌ ស្រីដូចគ្នាទទួលបានចំណងដៃនោះ យ៉ាងណាមិញថ្ងៃនេះ គាត់ សុំបកស្រាយបន្ថែមទៀតថា ថ្ងៃនេះសុំធ្វេីការបកស្រាយចំពោះចម្ងល់របស់បងប្អូន ដែលគាត់បានចោទជាសំនួរដូចខាងក្រោម : ស្រី និង ស្រី មានកូនតាម ណា ? តេីគេចាក់មេជីវិតឈ្មោលចូលស្បូនមែនទេ?តេីកូនក្នុងផ្ទៃមានជាប់សាច់ឈា មខ្ញុំទេ?អ្វីទៅដែលហៅថាបង្ករកំណេីតក្នុង កែវ?តំលៃ?ខ្ញុំសូមបកស្រាយសាច់រឿងខ្ញុំផ្ទាល់ :ស្រី និង ស្រី ពិតជាអាចមានកូនជាមួយគ្នាមែន តែត្រូវមានការបង្ករជាមួយមេជីវិតឈ្មោល។ វិធីរបស់ខ្ញុំគឺមិនមែនជាការចាក់មេជីវិតឈ្មោលចូលទៅក្នុងស្បូនប្រពន្ធខ្ញុំទេ។ យ៉ាងណាមិញ ខ្ញុំធ្វេីការបង្ករកំណេីតក្នុងកែវ (IFV)

ដោយតម្រូវអោយខ្ញុំរកទិញមេជីវិតឈ្មោលដេីម្បីបង្កកទុកបង្កាត់ រួចគេចាប់ផ្តេីមអោយថ្នាំខ្ញុំលេប ពិនិត្យសុខភាព និងចាក់ថ្នាំដេីម្បីភ្ញាស់អោយមេជីវិតញីរបស់ខ្ញុំទុំ(ពងញី) ខ្ញុំផ្ទាល់ធ្វេីការចាក់ថ្នាំ ពិនិត្យសុខភាពនិងលេបថ្នាំអស់ប្រហែលជា4-5ខែ ទេីបមេជីវិតញីខ្ញុំទុំ បន្ទាប់មកទៀតគេបានប៊ូមមេជីវិតញីរបស់ខ្ញុំចេញមកក្រៅ រួចយកទៅបង្កាត់ជាមួយ មេជីវិតឈ្មោលដែលខ្ញុំបានទិញមក ការបង្កាត់បានជោគជ័យ តែត្រូវប្រេីរយះពេល12ថ្ងៃទៀតដេីម្បីពិនិត្យចំនួនកូនដែលមានសុខភាពល្អ។ ជាក់ស្តែង កូនខ្ញុំដែលបង្កាត់ម្តងមានចំនួន9កូនដែលមានសុខភាពល្អ ដូចនេះខ្ញុំសំរេចចិត្តថាដក2កូនយកមកទុកប្រេី ដេីម្បីបានកូនភ្លោះ នៅស ល់ 7កូនទៀតត្រូវបង្កកទុកប្រេីពេលក្រោយនៅពេលដែលចង់បានកូនទៀត។ បន្ទាប់ពីបង្កាត់កូនរួចរាល់

ពេទ្យគាត់ចាប់ផ្តេីមអោយថ្នាំប្រពន្ធខ្ញុំលេប និងធ្វេីការចាក់ថ្នាំអោយបេីកមាត់ស្បូន ចំណាយរយះពេល10ថ្ងៃ ពេលដែលពិនិត្យទៅថាដល់វេលាដែលអាចដាក់កូនចូលស្បូនគាត់បាន ពេទ្យក៏ចាប់យកកោសិកាកូនដែលបង្កាត់រួចចំនួន2 ដេីម្បីដាក់ចូលស្បូនប្រពន្ធខ្ញុំអោយ ពពោះជំ នួស។ តួយ៉ាង កូននេះគឺមានហ្សេនរបស់មេជីវិតឈ្មោល40% ហ្សេនរបស់ខ្ញុំ40%(ម្ចាស់មេជីវិតញី) និងហ្សេនប្រពន្ធខ្ញុំមានតែ 20 %ប៉ុននោះ ព្រោះពេលដែលដាក់កូនចូលពោះគាត់ កូនខ្ញុំមានអាយុ12ថ្ងៃរួចទៅហេីយ គ្រាន់តែវាត្រូវការជីវជាតិពីសារពាង្គកាយពីខ្លួនប្រពន្ធខ្ញុំដេីម្បីលូតលាស់។ ដោយឡែក ចុងក្រោយការពិនិត្យផ្ទៃពោះគឺជោគជ័យ

តែសោកស្តាយដោយសារមិនជាប់កូនភ្លោះទេ គឺជាប់បា នតែ1 កូនខ្ញុំគឺកូនប្រុស ទោះបីជាកូនក្នុងពោះប្រពន្ធខ្ញុំជាកូនរបស់ខ្ញុំ មិនមែនជាកូនគាត់ តែគាត់ជាអ្នកពពោះជំនួសខ្ញុំរហូតដល់ ទៅ 9ខែ10ថ្ងៃ វាប្រៀបដូចគាត់ក៏ជាម្តាយក្មេងនេះឯខ្ញុំទោះបីជាមិនបាន ពពោះដោយខ្លួនឯង តែក្មេងនេះកេីតមានជីវិតដោយសារមេជីវិតញីរបស់ខ្ញុំ ប្រៀបដូចជាខ្ញុំជាឪពុកម្នាក់ចឹងដែរ។ ចំណែកឯម្ចាស់មេជីវិតឈ្មោល គឺកូនថៃកាត់ចិន មានតែរូបថតតែមិនដែលជួបគ្នាឡេី តំលៃសរុប អស់ប្រែហែល23000$ ធ្វេីនៅប្រទេថៃ។ប្រភព៖ ហ្វេសប៊ុក

Related posts

Leave a Comment