លេងអ៊ីចឹងៗអី អ្នកណាមិន Surprise ! សុគន្ធ និសា រំភើបស្ទើរស្រក់ទឹកភ្នែក ក្រោយស្វាមី ពោលពាក្យបែបនេះដាក់ ព្រោះមិនធ្លាប់ឮពីមុនមក (មានវីដេអូ)

សុគន្ធ និសា គឺជាតារាចម្រៀង មានសម្លេងផ្អែមស្រទន់ ដ៏ល្បីល្បាញម្នាក់ប្រចាំផលិតកម្មរស្មីហង្សមាស ដែលអ្នកគាំទ្រ និងមហាជនទូទៅ មិនដែលមើលរំលងឡើយ តាមរយៈបទចម្រៀងពីរោះៗ ជាប់ចិត្តមកដល់សព្វថ្ងៃនេះ ជាពិសេសនោះ គឹបទទាក់ទងមនោសញ្ចេតនាតែម្តង ស្តាប់ហើយស្តាប់ទៀត មិនចេះធុញទ្រាន់សោះ។

ក្រោយពេលរៀបការមក អ្នកគាំទ្រជាច្រើន ចេះតែសួរ និសា ថា ហេតុអ្វីក៏មិនដែលឃើញផុសរូបជាមួយស្វាមី អ៊ីចឹង។ ព្រោះតែបំពញចិត្ត អ្នកទំាងអស់គ្នា នាថ្ងៃទី ០៤ ខែសីហា ឆ្នាំ ២០២០ កន្លងផុតទៅប៉ុន្មានថ្ងៃនេះ និសា បានបង្ហោះរូបភាពជាច្រើន បង្ហាញពីភាពផ្អែមល្ហែមជាមួយស្វាមី របស់ខ្លួន មើលទៅទឹកមុខស្រស់ស្រាយ និងមានភាពកក់ក្តៅខ្លាំងណាស់។

នៅមិនទាន់អស់ទេ ស្រាប់តែម្សិលមិញនេះ នាថ្ងៃទី ០៧ ខែសីហា ឆ្នាំ ២០២០ សុគន្ធ និសា ត្រូវបានកម្មវិធី 3Fun លេងមួយក្បាច់ ធ្វើឲ្យតារាចម្រៀងរូបភាពរំភើបស្ទើរស្រក់ទឹកភ្នែក ដោយកម្មវិធីបានបង្ហាញវីដេអូមួយ របស់ ស្វាមី សុគន្ធ និសា។

នៅក្នុងវីដេអូនោះ ស្វាមី តារាចម្រៀងរូបនេះ បានពោលពាក្យប៉ុន្មានម៉ាត់ថា ៖”គាត់មនុស្សល្អ គាត់ជាមនុស្សព្យាយាមយល់ចិត្តគេ ព្យាយាមផ្តល់ឱកាសឲ្យគេ ចូលចិត្តគិតគេច្រើនជាងខ្លួនឯង គាត់ចូលចិត្តធ្វើអីសាមញ្ញៗ ចូលចិត្តជួយគេ មិនចង់បានអ្វីមកវិញទេ…”។

ដូចនេះដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត នោះសូមទស្សនាវីដេអូខាងក្រោមនេះ ៖

Related posts

Leave a Comment