ទឹកចិត្តជ្រះថ្លាណាស់! ចំថ្ងៃខួបកំណើតខ្លួនឯង អ្នកនាង ខ្ញុង យកចង្ហាន់ទៅ ប្រគេនព្រះសង្ឃ ថែមទំាងភ្ជាប់សារដ៏មានន័យ ប៉ុន្មានម៉ាត់ថា…

អ្នកនាង ស្រេង សុកាន់ដា ហៅ ខ្ញុង គឺជា តារាកំប្លែងម្នាក់ កំពុងល្បីឈ្មោះខ្លាំងមកទល់ពេលនេះ ហើយក៏ជាដៃគូកំប្លែង ដ៏ស័ក្តិសមបំផុត ជាមួយ នាយ ពាក់ មី។ ក្រៅពីកំប្លែង អ្នកនាង ខ្ញុង កំពុងទទួលជោគជ័យ ក្នុងមុខជំនួញរបស់ខ្លួន ដោយមានការគាំទ្រខ្លាំងពីសំណាក់អតិថិជន។ ហើយថ្មីៗនេះទៀត ខ្ញុង មានដំណឹងល្អមួយ ក្រោយទើបសម្រាលបានកូនប្រុសម្នាក់ទៀតហើយ។

ចំណែកនៅថ្ងៃទី ០៨ ខែសីហា ឆ្នាំ ២០២០ នេះ ចំថ្ងៃកំណើតតារាកំប្លែងស្រីម្នាក់នេះ។ ក្នុងនោះ អ្វីដែលបានធ្វើឲ្យមហាជនជាច្រើនចាប់អារម្មណ៍ និងកោតសរសើរនោះ ខ្ញុង មិនបានរៀបចំពិធីជប់លៀងអ្វីឡើយ តែបែរជាយក ចង្ហាន់ទៅប្រគេនព្រះសង្ឃ វិញ។ ខ្ញុង បានបញ្ជាក់សារខ្លីមួយក្នុងហ្វេសប៊ុករបស់ខ្លួនថា ៖ “ថ្ងៃកំណើតខ្លួនឯង08.08.2020 ប្រាថ្នាតែមួយគត់ សូមឱ្យសុខភាព រឹងមាំ ដើម្បីរស់ ចិញ្ចឹមកូនបន្ត។

ព្រឹកមិញ បានយកចង្ហាន់ទៅប្រគេនព្រះសង្ឃ ដើម្បីឧទ្ទិសកុសលដល់អ្នកម្ដាយ ដែលបានស្លាប់ទៅ ថ្ងៃកំណើតកូន ជាថ្ងៃដែលឈឺចាប់បំផុតហើយក៏សប្បាយចិត្តបំផុតដែលបានឃើញមុខកូនមែនទេម៉ែ? ស្តាយណាស់ដែរមិនបានឈរមើលពីភាពជោគជ័យរបស់កូន កូននិងរឹងមាំហើយខំប្រឹងឲ្យអស់ពីសមត្ថភាពដើម្បីចិញ្ចឹមចៅៗម៉ែឲ្យល្អបំផុត”៕

Related posts

Leave a Comment