បើមិនជឿកុំប្រមាថ! ផាន់ ផាត់​ណា កំពុង​ថត​រឿង ត្រូវ​វិញ្ញាណ​ចូល​សណ្ឋិត មតិ​ខ្លះ​ថា​មកពី​…

ភ្នំពេញ ៖ តារា​សម្ដែង​ផាន់ ផាត់​ណា ពេល​កំពុង​ថត​រឿង​ថ្មី​នោះ ស្រាប់តែ​ត្រូវ​វិញ្ញាណ​ចូល​សណ្ឋិត គិតតែ​ពី​ស្រែក មនុស្ស​៣ ៤​នាក់​ទប់​សឹង​មិន​ជាប់ ធ្វើ​ឲ្យ​មតិ​ខ្លះ​​​លើកឡើង​ពី​មូលហេតុ​​​​ ដែល​នាំ​ឲ្យ​មាន​រឿង​នេះ​កើតឡើង​ផងដែរ។

ខ្សែភាពយន្ត ដែល​តារា​សម្ដែង​រូបនេះ កំពុងតែ​ថត ហើយ​ត្រូវ​វិញ្ញាណ​ចូល​សណ្ឋិត​នោះ មាន​ចំណងជើង​ថា «​ទឹក និង​ប្រេង​» ហើយ​ដំណឹង​នេះ ត្រូវបាន​លោក ជា ឈឹម ដែលជា​ផលិតករ​ក្នុង​រឿងនេះ បញ្ជាក់​នៅលើ​គណនី​ហ្វេ​ស​ប៊ុ​ក​របស់លោក ដោយ​ភ្ជាប់​ជាមួយ​វីដេអូ​ជាច្រើន​ឃ្លី​ប​នោះ​។​

បង្ហោះ​ភ្ជាប់​ជាមួយ​វីដេអូ​ កាលពី​ព្រឹក​មិញ​នេះ លោក​ជា ឈឹម បានសរសេរថា «​ក្រុមការងារ​TV5​រឿង​ទឹក​និង​ប្រេង​កំពុងតែ​ថត​ស្រាប់តែ​បារមី​ម្ចាស់​ដំណាក់ លោក​ម្ចាស់​កថា​ថន​ឈុំ មកលេង​ក្រុមការងារ​»​។ ជាមួយគ្នានេះ លោក បាន​បញ្ជាក់ថា ក្នុង​ការ​ថត​រឿ​នេះ ក៏មាន​ការ​សែន​អោយ​លោក​ម្ចាស់​កថា​ថន​ឈុំ រួចហើយ​ដែរ ហើយ​ពេលនេះ តារា​ស្រី​ខាងលើ ក៏​វិល​មក​រក​ស្ថានភាព​ដើម​វិញ​ផងដែរ​។​

​តាមរយៈ​សំណេរ​អមដោយ​វីដេអូ​ខាងលើនេះ ធ្វើ​ឲ្យ​អ្នកលេង​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​មួយចំនួន មានការ​ភ្ញាក់ផ្អើល និង​បញ្ចេញ​យល់​ជុំវិញ​រឿងនេះ​។​

Related posts

Leave a Comment