អុញនោះ! មិនរួចខ្លួនទេ ឯកឧត្តម​ឧត្ដមសេនីយ៍​ឯក​ ស​ ថេត​ ផ្តាំទៅថៅកែ​ហាង​សាច់​អាំងដែលជិះ​ឡាន​ដេញបុ ក​រថយន្ត​ Prius ដូចសត្វធាតុ បើមិនចេញមកដោះស្រាយទេ ឯកឧត្តមនឹង…

យោងតាមហ្វេសបុកផេចរបស់ លោក ផែន វណ្ណះ បានបង្ហោះសារទាក់ទងទៅនឹងករណីមួយ: ស្គាល់​ម្ចាស់​រថយន្ត​ Land Cruiser បេីកឡាន​ដេញបុក​រថយន្ត​ Prius ដូចសត្វធាតុហេីយ​គាត់​មានឈ្មោះ​ ញ៉​ សុខហេង​ ជាថៅកែ​ហាង​សាច់​អាំង​ ហេង​ ហេង​ នៅ​ផ្លូវ​ ៥៩០​ សង្កាត់​បឹងកក់​ ២​ ខណ្ឌ​ ទួល​គោក​។ គាត់​ជាអ្នកមានលុយជិះឡានបង់រលោះ

អញ្ចឹងតេី​ បានចរិកសា ហា វ ណាស់​។ ចាំមេីល​ ឯកឧត្តម​ លោកជំទាវ​ ណាខ្លះ​ ចេញ​មុខ​កាង​ជនពាល​រូបនេះ​? បេី​ ផែង​ វណ្ណៈ​ ស៊េីបដឹងថា​ មាន​ឯកឧត្តម​ណាកាងឬអន្តរាគមន៍​ ករណី​នេះ​ខ្ញុំនឹងមិនទុកមុខអោយទេ​ប្រាប់​មុនអោយហេីយ​។ សូមកុំកាងមនុស្សពាល​។

តាមការឲ្យដឹងបន្តទៀតថា មកដល់ពេលនេះ គឺឯកឧត្តម​ឧត្ដមសេនីយ៍​ឯក​ ស​ ថេត​ អគ្គស្នងការ​រងនគរបាលជាតិ​ និង​ ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ បានអោយដឹងនៅ​ព្រឹក​នេះ​ថា​ ករណី​រថយន្ដ​ Land Cruiser បេីកបុ ក​រថយន្ត​ Prius សមត្ថកិច្ច​នគរបាល​រាជធានី​ភ្នំពេញ​ កំពុង​ចាត់​ការហេីយ​ បេី​ម្ចាស់​រថយន្ត​ Land Cruiser

មិនចូលខ្លួន​ដោះ​ស្រាយ​ទេ​ សមត្ថកិច្ច​នឹងស្នេីសុំតុលាការចេញដីកាតាមចាប់ខ្លួនតែម្ដង​។ សង្ឃឹមថា​សមត្ថកិច្ច​នឹងនាំខ្លួន​ ញ៉​ សុខហេង​ មកទទួល​ខុសត្រូវ​ចំពោះ​មុខ​ច្បាប់​ឆាប់​ៗ​ជាក់ជាពុំខាន​។

គួរបញ្ជាក់ថា បុរសអ្នករត់តាក់ស៉ីម្នាក់ បានបញ្ចេញវីដេអូបើករថយន្ដដេញបុកទាំងកំរោលពីសំណាក់បុរសម្នាក់នៅខណ្ឌទួលគោក បណ្ដាលឲ្យរថយន្ដរបស់ខ្លួន រងការខូចខាតយ៉ាងធ្ងន់ធ្ងរកាលពីយប់ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០កន្លងទៅ ប៉ុន្ដែរហូតមកដល់ពេលនេះ អស់រយៈពេលជាង១០ថ្ងៃមកហើយ ជនបង្កមិនបានចូលខ្លួនមកដោះស្រាយ ទទួលខុសត្រូវចំពោះផ្លូវច្បាប់នោះទេ។

Related posts

Leave a Comment