អីយ៉ា ស្ងាត់ៗ តារា ពហុជំនាញ អ្នកនាង ខាត់ សុឃីម បង្ហាញទិដ្ឋភាពក្នុងផ្ទះរបស់ខ្លួន ទើបធ្វើរួច គ្រប់គ្នាឃើញហើយ comment ភ្លែតថា…

បងប្អូនប្រជាពលរដ្ឋខ្មែរទូទៅ ក៏ដូចជាទស្សនិកជនមួយចំនួនធំ ពិតជាស្គាល់ជាក់ជាមិនខាន តារាជើងចាស់ ពហុជំនាញ អ្នកនាង ខាត់ សុឃីម នោះ ដែលជាតារាល្បីឈ្មោះក្នុងសិល្បៈដោយសារចម្រៀងបែបបុរាណខ្មែរ ក្រោយទទួលបានការបង្រៀនដោយផ្ទាល់ដៃរបស់លោកឪពុកដែលជាអ្នកសិល្បៈភ្លេងបុរាណខ្មែរ។

ក្រៅពីអាជីពមួយនេះ ខាត់ សុឃីម នៅមានមុខជំនួញផ្សេងៗទៀត ផងដែរ ដែលកំពុងតែទទួលបានជោគជ័យខ្លាំង។

ចំណែកម្សិលមិញនេះ នាថ្ងៃទី ០៧ ខែសីហា ឆ្នាំ ២០២០ អ្នកនាង ខាត់ សុឃីម បានបង្ហោះរូបភាពជាច្រើនសន្លឹកបង្ហាញពីទិដ្ឋភាពក្នុងផ្ទះរបស់ខ្លួន ទើបធ្វើរួច មើលទៅពិតជាធំខ្លាំងណាស់។ តារាជើងចាស់ ពហុជំនាញ រូបនេះបានបញ្ជាក់បន្ថែមថា ៖ “សំខាន់លើកនេះ ហា ហា គឺ១០០% ធ្វើផ្ទះលើកទី ៤ រួចរាល់ ហើយ អ្នកដឹងបានដឹងថាខ្ញុំ ធ្វើផ្ទះរាល់ឆ្នាំ”។

ក្រោយឃើញរូបភាពទំាងនេះហើយ ធ្វើឲ្យអ្នកប្រើប្រាស់ក្នុងហ្វេសប៊ុកជាច្រើន បានចូល comment ថា ៖ ផ្ទះស្អាតណាស់, ស្អាតណាស់ចែអើយ, ស្អាតហើយ ទូលាយណាស់បង, ផ្ទះបងស្អាតហើយមានរបៀបរាបរយទៀត, បងពិតជាមេផ្ទះដ៏ចំណានមែន ពូកែសព្វ, ផ្ទះសាមញ្ញ តែស្អាតណាស់បង, មើលទៅស្រលះល្អណាស់ចែ មានហុងស៊ុយហ្មង។

ព្រមទំាងនៅមានពាក្យសរសើរជាច្រើនទៀត ដែលមិនអាចរៀបរាប់អស់។ តោះកុំឲ្យខាតពេលយូរ សូមទស្សនាទិដ្ឋភាពទូទៅខាងក្នុងផ្ទះ អ្នកនាង ខាត់ សុឃីម ខាងក្រោមនេះ ៖

Related posts

Leave a Comment