ទីបំផុត ម្ចាស់ចំការសាវម៉ាវ ចេញមុខបកស្រាយហើយ ទាក់ទងស្ត្រីម្នាក់ ដឹកកូន២នាក់ មកលួចបេះស្លឹកសាវម៉ាវ នៅចំការរបស់ខ្លួន ដោយបញ្ជាក់ប៉ុន្មានម៉ាត់ដ៏គួរឲ្យចាប់អារម្មណ៍ខ្លាំង ថា…(មានវីដេអូ)

មហាជនជាច្រើនពិតជាបានជ្រាបរួចមកហើយ កាលពីពេលថ្មីៗមានករណី ស្ត្រីម្នាក់ ដឹកកូន២នាក់ ទៅលួចបេះស្លឹកសាម៉ាវ ពីចំការរបស់គេដើម្បីយកទៅដាក់តំាងលក់ ជាមួយសាវម៉ាវរបស់ខ្លួន ព្រោះទិញពីស្រែអំបិលមក គេមិនអោយស្លឹកទេ។

ព្រោះតែខឹងនឹងស្ត្រីរូបនេះខ្លាំងពេក ម្ចាស់ចំការ បានយកសោរម៉ូតូទុក លុះត្រាតែស្ត្រីរូបនេះ យកស្លឹកសាវម៉ាវ ទៅទុកកន្លែងដើមវិញ ទើបម្ចាស់ចំការសាវម៉ាវ ប្រគល់សោរម៉ូតូឲ្យវិញ។

ក្រោយឃើញវីដេអូមួយនេះហើយ ធ្វើឲ្យមហាជនជាច្រើន មានក្តីអាណិតស្ត្រីរូបនេះជាខ្លាំង ហើយមានចិត្តខឹង នឹងម្ចាស់ចំការនេះ ផងដែរ មិនគួរណាមានចិត្តកំណាញ់ដល់ថ្នាក់នេះ ហើយអ្នកខ្លះទៀតបានចូល comment ថា “មែកសាវម៉ាវនឹងកាច់ហើយ វាលាស់ឡើងវិញទេ ហេតុអ្វីក៏កំណាញ់ម្លេស”។ ព្រមទំាងនៅមានពាក្យរិះគន់ និងជេរ ម្ចាស់ចំការនេះ ជាច្រើនទៀត ដែលមិនអាចរៀបរាប់អស់។

ដើម្បីបញ្ជាក់ឲ្យច្បាស់ កុំឲ្យមហាជនយល់ច្រឡំកាន់តែខ្លាំងឡើយ នៅទីបំផុត ម្ចាស់ចំការ បានចេញមុខបញ្ជាក់ពីមូលហេតុដែលគាត់ធ្វើបែបនេះហើយ កាលពីម្សិលមិញនេះ នាថ្ងៃទី ០៧ ខែសីហា ឆ្នាំ ២០២០ ដោយលោកបានរៀបរាប់ថា ៖

“ព្រោះតែចង់ឲ្យអាជីវករ ជាពិសេសនៅខេត្តកំពត ទឹកឈូ ចង់ឲ្យគាត់យល់ថា ទី១ ការលក់ដូររកស៊ី ឲ្យមានភាពស្មោះត្រង់ ជាមួយបងប្អូនប្រជាពលរដ្ឋយើងទំាងអស់គ្នា មានន័យថាបើសិនជាយើងលក់ផ្លែឈើរបស់ខ្មែរយើង យើងប្រាប់ថារបស់ខ្មែរយើង កុំយករបស់យួន របស់ថៃ ហើយយកមែកសាវម៉ាវខ្ញុំទៅបន្លំគេ អាហ្នឹងវាមិនល្អទេ…”។

ដូចនេះដើម្បីជ្រាប កាន់តែលម្អិតថែមទៀត ថាម្ចាស់ចំការរូបនេះនិយាយអ្វីខ្លះទៀតនោះ ទាក់ទងស្លឹកសាវម៉ាវនោះ សូមទស្សនាវីដេអូខាងក្រោមនេះ ៖

Related posts

Leave a Comment