កែវ ទិត្យផល្លី ដាក់មួយបទនេះ “ម៉ោងតារាចូលខ្លួន” ផ្ទុះទៀតបាត់ ដោយមានអ្នកចូលទស្សនា ជិត២លានដង បាត់ទៅហើយ បើកាយវិការវិញឡូយកប់ (មានវីដេអូ)

ទស្សនិកជនភាគច្រើន ប្រហែលជានៅចាំច្បាស់ អតីតបេក្ខនារីម្នាក់ ធ្លាប់ចូលប្រឡង ក្នុងកម្មវិធី ប្រឡងចម្រៀង កុមារលំដាប់ថ្នាក់ពិភពលោក The Voice Kids Cambodia រដូវកាលទី 2 កាលពីថ្ងៃទី ០៨ ខែកញ្ញា ឆ្នាំ ២០១៨ កន្លងទៅនោះ គឺ ប្អូនស្រី កែវ ទិត្យផល្លី ។ កាលនោះ ផល្លី មានសមត្ថភាពអស្ចារ្យណាស់ ដែលអាចឈានដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ក្នុងកម្មវិធីនេះ។

ក្រោយមក បើទោះជា កែវ ទិត្យផល្លី មិនបានទទួលពានរង្វាន់លំដាប់ថ្នាក់ពិភពលោកនេះក៏ដោយ ក៏អតីតបេក្ខនារីរូបនេះ នៅតែទទូលបានការគំាទ្រយ៉ាងខ្លាំងស្ទើរមិនគួរឲ្យជឿ តាមរយៈការ Cover ចម្រៀងនាពេលថ្មីៗនេះ រហូតដល់ថ្នាក់ផ្ទុះការចាប់អារម្មណ៍ និងល្បីពេញ បណ្តាញសង្គម ហ្វេសប៊ុក និង YouTube។

នៅមិនទាន់អស់ទេ កាលពីថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០២០ ទើបកន្លងផុតទៅថ្មីៗនេះទៀត កែវ ទិត្យផល្លី បានបញ្ចេញបទចម្រៀងមួយបទទៀតហើយ ក្រោមចំណងជើងថា “ម៉ោងតារាចូលខ្លួន” ដែលជាការ និពន្ធ​ទំនុកច្រៀង ដោយ ហ៊ា​ង ម៉េងហួរ, និពន្ធ​មេឡូឌី ដោយ បូទី, និពន្ធ បទភ្លេង ដោយ ផេន បូទី និង ច្រៀង​ឡើងវិញដោយ ដោយ ផល្លី​។

បទនេះ មកទល់ថ្ងៃទី ០៧ ខែសីហា ឆ្នាំ ២០២០ មានអ្នកចូលទស្សនាជិត២លានដងបាត់ទៅហើយ សឹងតែមិនគួរឲ្យជឿ ហើយមានអ្នកខ្លះទៀតបាន comment ថា ៖ បើមិនផ្ទុះមានតែចំលែក, គាត់ពូកែណាស់ ល្អទាំងសម្លេងនិងកាយវិការ នៅតូចសោះតែមានទេពកោសល្យណាស់, កាន់តែល្អប្រសើរហើយក្មួយស្រី មួយបទនេះពេញចិត្តណាស់។

ព្រមទំាងនៅមានពាក្យសរសើរជាច្រើនទៀត ដែលមិនអាចលើកយកមករៀបរាប់អស់ ៖

Related posts

Leave a Comment