ឌីជេ ណាណា ដាស់តឿនដល់ក្រមុំៗគ្រប់រូប មុននឹងជ្រើសរើសយកប្ដី ត្រូវមើលលើចំណុចមួយនេះសិន មុននឹងសម្រេចចិត្តថា ការ ឬ មិនការ…

ភ្នំពេញ ៖ DJ ដ៏ល្បីឈ្មោះ ពូកែខាងវោហាស័ព្ទ និងពូកែដោះស្រាយបញ្ហាទូទៅរបស់បងប្អូន មិត្តនារីៗ មិត្តបុរសៗ ដែលជាទូទៅ គឺអ្នកនាង បានដោះស្រាយច្រើនជាងគេ គឺបញ្ហា ស្នេហារបស់យុវជន ខណៈពេលនេះ អ្នកនាង ណាណ បានសាងគ្រួសារយ៉ាងផ្អែមល្អែមជាមួយស្វាមី របស់អ្នក ព្រមទាំងកំពុងតែពរពោះកូននៅផ្ទៃថែមទៀតផង។

ឌីជេស្រីរូបនេះ បានបង្ហោះសារមួយឃ្លាធ្វើឲ្យអ្នកចង់បានស្វាមីហាក់ស្រឡាំងកាំងយ៉ាងខ្លាំង ពេលបានអានសាររបស់អ្នកនាង បង្ហោះនោះ ។ នៅក្នុងសារនោះអ្នកនាងបានរៀបរាប់ថា “ចាំណាក្រមុំៗ! យើងជ្រើសរើសប្តីបាន តែកូនយើងជ្រើសរើសឪពុកមិនបានទេ កុំតាមតែបេះដូងខ្លួនឯងមួយប្រាវ សុខចិត្តមើលឲ្យយូរ វិភាគឲ្យច្រើន …ជួយជ្រើសរើសឪពុកល្អម្នាក់ឲ្យកូនយើងផង”។

នៅក្នុងសារមួយឃ្លានេះ បានដាស់តឿនដល់មិត្តនារីៗ ឲ្យមានការប្រុងប្រយ័ត្នមុននឹងសម្រេចចិត្តជ្រើសរើសយកបុរសម្នាក់មកធ្វើជាស្វាមី និងធ្វើជាឪពុកកូននៅក្នុងផ្ទៃ ព្រោះថា ក្តីស្រលាញ់គឺកើតងាយ តែពេលដែលមានបញ្ហា និងរកវិធីដោះស្រាយគឺពិបាកណាស់ ដូចនេះត្រូវគិតមុននឹងសម្រេចចិត្តធ្វើអ្វីមួយ កុំតាមតែចិត្តខ្លួនឯងពេក ត្រូវចេះស្វែងយល់ឲ្យបានល្អ ទើបយើងជួបបុរសម្នាក់ដែលល្អសម្រាប់ជីវិតយើង៕

Related posts

Leave a Comment