ដោយសារតែក្តីអាណិត ថៅកែហាងពេជ្រ ប្រកាសស្វែងរក ស្ត្រីម្នាក់នេះហើយ ដែលលួចបេះស្លឹកសាវម៉ាវគេ ដោយនឹងធ្វើរឿងមួយនេះជូន…(មានវីដេអូ)

នៅមុននេះបន្តិច នាថ្ងៃទី ០៧ ខែសីហា ឆ្នាំ ២០២០ គេប្រទះឃើញ លោកស្រី ទ្រី​ ដាណា បានប្រកាសស្វែងរកស្ត្រីដ៏គួរឲ្យអាណិតម្នាក់ ដើម្បីជួយ ព្រមទំាងចង់ដឹងរឿងបន្ថែមទាក់ទងស្ត្រីម្នាក់នេះផងដែរ។ លោកស្រី ក៏បានបញ្ជាក់សារខ្លីមួយឲ្យដឹង ​នៅក្នុងហ្វេសប៊ុករបស់ខ្លួនថា ៖

“មិនសូវដឹងរឿងច្បាស់ទេ តែបើកវីដេអូមក ឃើញអាណិត គេថាលួចបេះស្លឹកសាវម៉ាវ ម្ចាស់ឱ្យយកទៅដាក់កន្លែងដើមវិញ ទើបឱ្យសោរម៉ូតូ ហឹម អត់អោនខ្លះទៅ គ្រាន់តែណែនាំគ្នាបានហើយ ធ្វើឱ្យគ្នាភ័យ ដោយទាំងកូនៗទៀត។

មានបងប្អូនស្គាល់ទេ ចង់ជួយគាត់ខ្លះ ហើយក៏ចង់ដឹងរឿងថែមខ្លះដែរ។ បើគាត់លួចយកសាវម៉ាវពីក្រៅ មកបន្លំលក់មែន អាហ្នឹងគាត់ខុសហើយ តែអប់រំគាត់ទៅបានហើយ។ ជីវិតអើយជីវិត ពិតជាពិបាកមែន”។

ដូចនេះដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនាវីដេអូកាលពីពេលកន្លងទៅ រវាងស្ត្រីដែលលួចបេះស្លឹកសាវម៉ាវគេ និងម្ចាស់ចំការ ខាងក្រោមនេះ ៖

Related posts

Leave a Comment