រំភើបខ្លាំងណាស់! ទីបំផុត តារាចម្រៀង ឱក សុគន្ធកញ្ញា បានទៅសួរសុខទុក្ខ ទារិកា ដែលត្រូវគេបោះចោលក្នុងគំនរសំរាម ហើយ ថែមទំាងបានធ្វើរឿងមួយនេះជូនទៀត…(មានវីដេអូ)

កាលពីប៉ុន្មានថ្ងៃមុននេះ មានរឿង ដ៏គួរឲ្យអា​ណិតខ្លោ​ចចិត្តមួយ ដោយទារិកា ភេទស្រី ទើបកើត ត្រូវបានប្រជាពលរដ្ឋ និងកម្មករ ប្រមូលសំរាម បានប្រទះឃើញ នៅលើគំនរសំរាម ​ជាប់បង្គោលភ្លេីង​មួយកន្លែង ជិត​​មជ្ឈមណ្ឌល ម៉ូឌែន២ ផ្លូវជាតិលេខ២ សង្កាត់ចាក់អង្រែក្រោម​ ដោយមិនដឹងថា ម្តាយ ឬឪពុក រូបណា ដែលមានចិត្តអប្រិយដល់ម្លឹង យកគ្នាមកបោះបង់ចោលបែបនេះ។

ទារិការូបនេះ ពិតជាមហាសំណាងណាស់ ដែលនៅមានជីវិត ហើយត្រូវបានបងស្រីម្នាក់ យកទៅចិញ្ចឹមបាត់ទៅហើយ។

ហើយម្សិលមិញនេះ នាថ្ងៃទី ០៦ ខែសីហា ឆ្នាំ ២០២០ នេះ បងស្រី ដែលបានយកទារិកានេះ មកចិញ្ចឹមនោះ បានផ្តល់កិច្ចសម្ភាសន៍ទាំងទឹកភ្នែក ប្រាប់ក្រុមការងារ តារាញូស៍-Dara News ថា ៖

“ថ្វីត្បិតពេលនេះ ខ្ញុំមិនសូវមានថវិកាប៉ុន្មានទេ តែខ្ញុំនឹងសន្យាថា នឹងថែគាត់ឲ្យបានល្អ ដោយសារខ្ញុំ និយាយទៅខ្ញុំ ឃើញគាត់នៅក្នុងថង់សម្រាម ខ្ញុំអង្គុយមើលគេចាក់សម្រាម ដែកស្រួចៗ ដល់ពេលអាអូនហៅពួកខ្ញុំទៅមើល ខ្ញុំឃើញដែកស្រួចៗ ខ្ញុំគិតថាដែកហ្នឹងប្រហែលជាក់ត្រូវហើយ នឹកក្នុងចិត្ត ដល់ពេលលើកគាត់មក ខ្ញុំមើលខ្លួនគាត់ អត់មានត្រូវអីទេ ខ្ញុំឃើញគាត់បើកភ្នែកមកទៀត ខ្ញុំមានអារម្មណ៍ក្តុកក្តួល និងសប្បាយចិត្ត ដែលគាត់នៅក្នុងថង់សម្រាមទំាងគាត់នៅមានជីវិត…”។

ព្រោះតែក្តីអាណិតទារិកាម្នាក់នេះខ្លោចចិត្ត នៅមុននេះបន្តិច នាថ្ងៃទី ០៧ ខែសីហា ឆ្នាំ ២០២០ គេប្រទះឃើញ តារាចម្រៀងដ៏ល្បី ឱក សុគន្ធកញ្ញា ស្វាមី និងឆលី បានមកសួរសុខទុក្ខទារិកា ដ៏កំសត់ម្នាក់នេះហើយ។ ក្នុងនោះ បើយោងតាមរយៈហ្វេសប៊ុក “ពូ ឈីវ” បានបញ្ជាក់បន្ថែមថា ៖

“សូមអរគុណ ដល់បងស្រី ឱក​ សុគន្ធកញ្ញា និងស្វាមី ដែលមានទឹកចិត្តសប្បុរស​ សន្តោសប្រណី ជួយឧបត្ថម្ភ ដល់កូនធានី នូវថវិកា និងសម្ភារប្រើប្រាស់មួយចំនួន។”។ ដូចនេះដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនាវីដេូខាងក្រោមនេះ ៖

Related posts

Leave a Comment