គំរូល្អណាស់! អភិបាលខណ្ឌខណ្ឌទួលគោកលោក ឯក ឃុនដឿនចុះទៅកាយសំរាមកុំឱ្យស្ទះលូ ទាំងមេឃភ្លៀងខ្លាំង

តាមទំព័រហ្វេសប៊ុកផេកសាលាខណ្ឌទួលគោក បានបង្ហាញពីរូបភាពជាច្រើនសន្លឹករបស់លោក ឯក ឃុនដឿន អភិបាលខណ្ឌទួលគោក បានចុះផ្ទាល់ទៅដល់មូលដ្ឋាន ដើម្បបារសំរាមពេលមេឃកំពុងភ្លៀងជាមួយក្រុមការងារយ៉ាងសស្រាក់សស្រាំ កាលពីថ្ងៃទី ០៦ ខែសីហា ឆ្នាំ ២០២០ម្សិលមិញនេះ ដែលមានភ្លៀងមួយមេលិចអស់ទីតាំងជាច្រើនក្នុងរាជធានីភ្នំពេញ ។

តាមរយៈរូបភាពនោះ យើងបានឃើញសកម្មភាព ក្រុមការងារខណ្ឌ និង លោកអភិបាល បានសហការគ្នាលុយទឹកដែលកំពុងលិច ក្រោមទឹកភ្លៀងទទឹកជោគខ្លួន ប៉ុន្តែនៅតែខិតខំប្រឹងប្រែងក្នុងការចាប់យកសំរាមអណ្តែ និង ជាប់គាំងស្ទះនៅតាមមាត់លូ ដើម្បីជួយសម្រួលឱ្យទឹកឆាប់ហូរចេញអស់ ។ លោក ឯក ឃុនដឿន អភិបាលខណ្ឌទួលគោក ពិតជាមន្រ្តីគំរូមួយរូបដែលបានចុះផ្ទាល់ដល់មូលដ្ឋាន ប្រកបដោយភាពសាមញ្ញជាទីបំផុត ។

គួរបញ្ជាក់ដែរថា កាលពីថ្ងៃទី ០៦ ខែសីហា ឆ្នាំ ២០២០ ភ្លៀងមួយមេធំ បានបណ្តាលឱ្យផ្លូវជាច្រើននៅក្នុងរាជធានីភ្នំពេញមានទឹកលិចបង្អាក់ដល់ការធ្វើដំណើរយ៉ាងខ្លាំង យ៉ាងណាមិញយើងមើលឃើញថា សំរាមពិតជាកត្តាមួយដ៏សំខាន់ដែលបណ្តាលឱ្យមានការរាំងស្ទះប្រព័ន្ធលូបង្ហូរទឹក ។ អាស្រ័យហេតុនេះ​ សូមបងប្អូនទាំងអស់មេត្តា យកចិត្តទុកដាក់បន្ថែមលើការទុកដាក់សំរាមរបស់ខ្លួនឱ្យបានល្អទាំងអស់គ្នា។

Related posts

Leave a Comment