មហាជនមានការស្ងប់ស្ងែង និងកោតសរសើរយ៉ាងខ្លាំង ពេលបានឃើញលោកជំទាវ ម៉ែន ស៊ុន ម៉ុង ឫទ្ធី ធ្វើទង្វើរមួយនេះ លើស្វាមី

ជឿជាក់ថា មានបងប្អូនមិនតិចនាក់ទេ ដែលបានស្គាល់លោកជំទាវ ម៉ែន ស៊ុន ម៉ុង ឫទ្ធី ភរិយាបណ្តូលចិត្តរបស់ ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី ដែលមានប្រាក់វាល់លានដុល្លារទៅហើយ តែលោកជំទាវនិងស្វាមី មិនដែលចេះតម្លើងខ្លួន មិនចេះអួតអាង គឺពួកគាត់រស់នៅក្នុងជីវភាពសាមញ្ញៗ ជាមួយក្រុមគ្រួសារ យ៉ាងមានសុភមង្គល។

បើក្រឡេកមកមើលពីជីវិតរស់នៅរបស់លោកជំទាវវិញ គឺលោកមិនដែលបង្អួតផ្ទះ ឡាន មាស ពេជ្រ នោះទេ គឺគាត់រស់នៅតាមបែបសាមញ្ញៗ ជាបងប្អូនកម្មករ ធ្វើចំការ ដាំស្លរ និងមានពេលខ្លះលោក ជំទាវ ក៏បានធ្វើផ្អក ដោយផ្ទាល់ដៃរបស់លោកជំទាវ ដែលមានរស់ជាតិឈ្ងុយឆ្ងាញ់ ថែមទៀតផង។

ជាទូទៅឃើញលោកជំទាវ តែងតែធ្វើដំណើរទៅណាមកណាជាមួយស្វាមីជាប់ជាប្រចាំ ។ រាល់ពេលចេញដំណើរ របស់ស្វាមី លោកជំទាវ តែងតែពិនិត្យមើលលើការស្លៀកពាក់ ស្បែកជើង របស់ស្វាមី ព្រោះតែមិនចង់បង្ហើនក្តីស្រលាញ់ និងសុភមង្គលបន្ថែមទៀត ។ ចំណុចតូចៗនេះហើយ ដែលកាន់តែធ្វើឲ្យក្រុមគ្រួសារ មានសុភមង្គលឡើងពីមួយថ្ងៃទីមួយថ្ងៃ។

Related posts

Leave a Comment