ភ្នំពេញ ៖ ជឿជាក់ពុកម៉ែបងប្អូនជាច្រើនបានទទួលជ្រាបដឹងហើយថា មួយរយៈចុងក្រោយនេះ ប្រពន្ធលោកសុវណ្ណរិទ្ធី តែងតែបង្ហោះសារបង្ហាញពីអារម្មណ៍ខូចចិត្ត ចំពោះរឿងគ្រួសារ ហើយចុងក្រោយនេះ ពាក់ព័ន្ធនឹងរឿងមិត្តភក្ដិ ដែលខ្លួនខំជួយចុងក្រោយមកវា យបកដាក់ខ្លួនវិញនោះ។ជាការចែករំលែកនូវបទពិសោធន៍ដ៏ជូរចត់របស់ខ្លួនផងនោះ អ្នកនាង មាស សុជាតា បានបញ្ជាក់នៅលើគណនីហ្វេសប៊ុករបស់ខ្លួនដូច្នេះថា «ខ្ញុំពីមុនគឺបែបនេះ រស់នៅគិតពីគេច្រើនជាងក្តីសុខខ្លួនឯង លទ្ធផលទទួលបានមកវិញគឺការខកចិត្តបាក់ទឹកចិត្ត .តែវាក៏ធ្វើអោយខ្ញុំភ្ញាក់ខ្លួន
និងដឹងច្បាស់ថាអ្នកណាដែលតែងតែនៅក្បែរជួយលើកទឹកចិត្ត.. អ្នកណាខ្លះដែលមិនបោះបង់យើង.. អ្នកណាខ្លះដែលទុកយើងសំខាន់»។ជាក់ស្តែង អ្នកនាងបន្តថា ខ្ញុំតែងតែបើកចិត្តអោយទូលាយ ហើយទទួលយកការពិត បង្រៀនខ្លួនឯងអោយចេះចងចាំ តែមិនជ្រើសក្នុងការសងសឹង ឬគុំកួន ខ្ញុំរក្សាអំពើល្អ ធ្វើអំពើល្អដើម្បីសេចក្ដីសុខខ្លួនឯងទោះតិចឬច្រើន តែវាធ្វើអោយខ្ញុំធូរស្រាល ហើយសប្បាយចិត្ត បើសិនអ្នករស់នៅដើម្បីតែផ្គាប់ចិត្តអ្នកដទៃ ចុងក្រោយអ្នកសល់តែវិបត្តិផ្លូវចិត្តតែប៉ុណ្ណោះ»។យ៉ាងណាមិញ អ្នកនាងបានផ្ដាំផ្ញើថា
«ត្រូវចាំថា បើគេអគតិចំពោះយើងហើយ ទោះយើងល្អចំពោះគេរាប់ពាន់រាប់លានដងក៏គេមើលមិនឃើញពីតម្លៃន័យទឹកចិត្តដែលយើងផ្តល់ចំពោះគេដែរ។ ដូច្នេះដកចេញបោះចោលអោយអស់រឿងស្មុគស្មាញអត់ប្រយោជន៍ទាំងឡាយ ទុកចន្លោះដាក់ភាពរីករាយបន្ថែមកម្លាំងចិត្តជូនខ្លួនឯង និងបន្តញញឹមទទួលយករឿងល្អជាច្រើនទៀតដែលរង់ចាំចូលក្នុងជីវីតរបស់យើង៕ប្រភព៖តារា