​ចាំបាច់ទៅដល់បាងកកអី ឥឡូវនេះសៀមរាបមានផ្សារបណ្ដែតទឹកដែរហើយ ស្អាតកប់សារី…

ប្រិយមិត្តប្រហែលជាធ្លាប់បានឃើញនូវរូបភាពមួយចំនួនអំពីទីតាំងទេសចរណ៍ដ៏ល្បីមួយនៅក្រុងបាងកក ប្រទេសថៃ គឺផ្សារបណ្ដែតទឹក ។ ក្នុងនោះដែរកម្ពុជាក៏ជាប្រទេសមួយដែលមានបឹងបួរ ដងស្ទឹង ជាច្រើនសុទ្ធតែអាចបង្កើតបានជាផ្សារបណ្ដែតទឹកបាន ។ ស្រាប់តែថ្មីៗនេះនៅដងស្ទឹងសៀមរាប នៅចំកណ្ដាលក្រុងនេះតែម្ដង បានរៀបចំបង្កើតជាផ្សារបណ្ដែតទឹកយ៉ាងស្រស់ស្អាត ។

ផ្សារបណ្ដែតទឹកនេះ ទំនងជាបង្កើតឡើងដើម្បីស្វាគមន៍ភ្ញៀវទេសចរទៅលេងកម្សាន្ត នៅថ្ងៃឈប់សម្រាក ៥ ថ្ងៃក្នុងខែសីហា ២០២០ ខាងមុខនេះ ។ អភិបាលខេត្តសៀមរាប ឯកឧត្ដម ទៀ សីហា បានបង្កើតកម្មវិធីមួយមានឈ្មោះថា «សម្រាកសៀមរាប» ដែលក្នុងនោះដែរមានកម្មវិធីដ៏សម្បូរបែប ទាំងសាសនា វប្បធម៌ សិល្បៈបុរាណសម័យ ការតាំងពិព័រណ៍ផ្សេងៗ ។ ដូច្នេះនៅថ្ងៃឈប់សម្រាកនេះទេសចរជាតិ និងអន្តរជាតិអាចទៅលេងកម្សាន្តនៅទឹកដីសៀមរាបប្រកបដោយភាពសប្បាយរីករាយ ៕

Related posts

Leave a Comment