ប្រពៃណាស់! ស្រីស្អាតចិត្តល្អ ២នាក់ បានស្វែងរកឃើញផ្ទះលោកពូពិកាជើង ដែលជួយសំរួលចរាចរណ៍ និង បានជួយឧបត្ថម្ភទឹកប្រាក់ចំនួន (មានវីដេអូ)

ភ្នំពេញ៖ មហាជនជាច្រើនបានជ្រាបដឹងហើយថា កាលពីប៉ុន្មានថ្ងៃមុននេះ នៅក្នុងបណ្ដាញសង្គមហ្វេសប៊ុក បានមានការចាប់អារម្មណ៍ និងមានក្តីអាណិតអាសូរជាខ្លាំង ដែលឃ្លីបវីដេអូមួយបានបង្ហាញពីទិដ្ឋភាពរបស់លោកពូម្នាក់ ដែលគាត់មានជេីងពិកា និងរងរបួសហេីមជេីងជាខ្លាំង បានជួយសំរួលចរាចរណ៍ដែលកំពុងកកស្ទះខ្លាំង ធ្វេីឲ្យអ្នកដំណើរមួយចំនួនដែលបេីកឆ្លងកាត់ មានក្តីអាណិតអាសូរ និងបានឈប់ជូនជាថវិកាបន្តិចបន្តួចដល់លោកពូទៀតផង។យ៉ាងណាមិញបេីយោងតាមរយៈគណនីហ្វេសប៊ុកឈ្មោះ Soy Chanthany ដែលក្រោយពីបានបង្ហោះពីទិដ្ឋភាពរបស់លោកពូកំពុងជួយសំរួលចរាចរណ៍កាលពីប៉ុន្មានថ្ងៃនេះរួចមក នៅថ្ងៃនេះ នារីដ៏ស្រស់ស្អាតរូបនេះ ក៏បាននាំយកថវិកាមួយចំនួនពីសប្បុរសជនជូនដល់លោកពូ និងបានមានការរៀបរាប់យ៉ាងលំអិតថា៖

«នៅរសៀលថ្ងៃនេះដែរ នាងខ្ញុំបានមកដល់ផ្ទះលោកពូ រ៉េត សុខា ហេីយ នឹងបាននាំយកថវិកាបន្តិចបន្តួចដែលទទួលបានពីសប្បុរសជនមកជូនលោកពូ ដែលមានចំនួនសរុប ២៨មុឺនរៀល។ អ្វីដែលរន្ធត់ចិត្តជាខ្លាំងនោះ លោកពូ និងប្រពន្ធរបស់គាត់ រស់នៅក្នុងខ្ទមជួលដ៏កំសត់មួយដែលមានតម្លៃ៥ពាន់រៀលក្នុងមួយថ្ងៃ ដាច់ស្រយាលពីគេឯង និងសំបូរទៅដោយសំរាមជាច្រើន ពិតជាគួរឲ្យអនិច្ចា និងសង្វេគចិត្តខ្លាំងណាស់សម្រាប់រូបនាងខ្ញុំ ក្រោយពីបានឃេីញនូវទិដ្ឋភាពដ៏កំសត់បែបនេះ។ជាក់ស្តែង លោក ពូ រ៉េត សុខា បានសម្តែងនូវអារម្មណ៍រំភើបរីករាយជាខ្លាំង ចំពោះការស្រលាញ់ និងមានក្តីអាណិតអាសូរចំពោះលោកពូផ្ទាល់ ក្នុងនាមជាពូជសាសន៍ខ្មែរដូចគ្នា ហេីយលោកពូ ក៏បានថ្លែងអំណរគុណដល់សប្បុរសជន

ដែលបានជួយដល់លោកពូ និងបានបន្តស្នេីរសុំដល់សប្បុរសជនដទៃទៀត មេត្តាជួយដល់រូបគាត់ផងដែលពេលនេះ ជេីងគាត់កំពុងត្រូវការថវិកាដេីម្បីធ្វើការព្យាបាល ខណៈដែលកំពុងមានសភាពហេីមខ្លាំង មិនដឹងថាគាត់ឈឺប៉ុណ្ណានោះទេ តាំងរូបនាមនាងខ្ញុំផ្ទាល់ ក៏សូមថ្លែងអំណរគុណដល់បងស្រី Srey Pin 30 ដុល្លារ បងស្រី Hana Ratana 20 ដុល្លារ បងប្រុស Pop Ice 15 ដុល្លារ បងប្រុស Steven 5 ដុល្លារ និងសូមជូនពរដល់ពួកគាត់ជួបតែសេចក្តីសុខ និងសំណាងល្អ។ដោយឡែក បេីសិនជាបងប្អូនមានបំណង ចង់ជួយដល់រូបគាត់ ដេីម្បីព្យាបាលជំងឺ និងបន្ធូរដល់ជីវភាពគ្រួសាររបស់គាត់នោះ បងប្អូនអាចទំនាក់ទំនងមកកាន់លេខទូរស័ព្ទនាងខ្ញុំផ្ទាល់ ដែលមានលេខ 096 378 9596 ឬក៏តាមរយៈ ធនាគារ ABA: 000276534 ដែលមានឈ្មោះ MAO DARA។ សូមអរគុណ»។សូមទស្សនាវីដេអូខាងក្រោម។ប្រភព៖ ហ្វេសប៊ុក

Related posts

Leave a Comment