អស្ចារ្យណាស់ ! ថៅកែហាងពេជ្រ​ ប្រាប់ថា “កាល២ឆ្នាំមុន គាត់ធ្វើបុគ្គលិកគេ ប្រាក់ខែជាង ៣០០ដុល្លារ ហើយគាត់ចង់ធ្វើជំនួញខ្លួនឯង, ទើបអាយុជាង២០ឆ្នាំទេ មានផ្ទះ មានគ្រឿងពាក់ ហើយថ្ងៃនេះ ទើបទិញឡាន Rolls-Royce ទៀត…” ដោយសារ…

នៅមុននេះបន្តិច នាថ្ងៃទី ០៦ ខែសីហា ឆ្នាំ ២០២០ លោកស្រី ទ្រី ដាណា ថៅកែហាងពេជ្រ ដែលមានចិត្តធម៌ បានបង្ហោះរូបភាពប៉ុន្មានសន្លឹក និងសារមួយ ថ្លែងពីភាពជោគជ័យកូនក្រុមរបស់ខ្លួន រហូតមានលទ្ធភាពអាចទិញ Rolls-Royce ជិះថែមទៀតផង។ លោកស្រី បានបញ្ជាក់ក្នុងហ្វេសប៊ុករបស់ខ្លួនថា ៖

“នេះជាអ្វីដែលខ្ញុំចង់បាន ចង់ឃើញ ហើយក៏រំភើបជំនួស កាល២ឆ្នាំមុន គាត់ប្រាប់ខ្ញុំថា ធ្វើបុគ្គលិកគេប្រាក់ខែជាង ៣០០ដុល្លារអីហ្នឹង ហើយគាត់ចាប់អារម្មណ៍ចង់ធ្វើជំនួញខ្លួនឯង។ គាត់ទើបអាយុជាង ២០ឆ្នាំទេ តែឥឡូវមានផ្ទះ មានគ្រឿងពាក់ពេញខ្លួន ហើយថ្ងៃនេះទើបទិញឡាន Rolls Royce ទៀត ពិតជាអស្ចារ្យមែន។

សរសើរសមត្ថភាពណាស់គាត់ណាស់ អ៊ន់ ធីតា កាន់ដេប៉ូ ៣ខណ្ឌ និងខេត្តស្វាយរៀង។ រកស៊ីអីក៏ដោយ ធ្វើការអីក៏ដោយ ឱ្យតែប្រាកដ ច្បាស់លាស់ ប្រាកដជាជោគជ័យដូចគាត់ចឹង”។

កូនក្រុម ថៅកែហាងពេជ្រ រូបនេះ បានបញ្ជាក់បន្ថែមនៅក្នុងហ្វេសប៊ុក DaDa NNP ថា ៖ “ក្ដីស្រម៉ៃ របស់នាងខ្ញុំ អ៊ន់ ធីតា បានសំរេច ទៀតហើយចាស៎ NNP ពិតជាផ្ដល់គ្រប់យ៉ាងអោយខ្ញុំ និងគ្រួសារពិតៗ ថ្ងៃនេះនាងខ្ញុំបានទិញ ឡាន Rolls Royce ថែម1គ្រឿងទៀតហើយ អ្វីដែលធ្លាប់តែស្រម៉ៃ ឥលូវក្លាយជាការពិត។

ត្រឹមតែរយះពេល 2ឆ្នាំ 6ខែ ដែលនាងខ្ញុំចូលរកសុីជាមួយក្រុមហ៊ុនNNP ខ្ញុំទទួលបាន សមទ្ធផលជាច្រើនដូចជា ឡាន ជាង5មុឺនដុល្លា 1គ្រឿង , ផ្ទះ2ល្វែង , ដី2ប្លង់ , មុខរបរពិតប្រាកដ ដែលអាច់រកចំណូល បានរាប់មុឺនដុល្លារក្នុង1ខែ ហើយដែលកាន់ពិសេសថ្ងៃនេះ នាងខ្ញុំបានទិញ ឡានទំនើប Rolls Royce 1គ្រឿងបន្ថែមទៀតហើយ។

អរគុណជាពិសេសបំផុតចំពោះ លោកអគ្គនាយក ហុីង បញ្ញារិទ្ធ និង លោកស្រី អគ្គនាយិកា ដាណា ទ្រី សំរាប់គ្រប់យ៉ាង លោកទាំងពីរជាអ្នកមានគុណយ៉ាងធំធេង សំរាប់គ្រួសារខ្ញុំ គ្រប់យ៉ាងដែលខ្ញុំមានថ្ងៃនេះ គឺបានមកពី ក្រុមហ៊ុនNNP100% ពិតៗ ហើយបន្ថែមទៀតនោះ គឺខ្ញុំបានភាពជោគជ័យទាំងនេះ មកពី ភាពស្មោះត្រង់ពិតប្រាកដជាមួយក្រុមហ៊ុនNNP100% និង ធ្វើតាមយុទ្ធសាស្រ្តក្រុមហ៊ុនបង្រៀន ព្រោះNNP ធ្វើពិតបានផលពិត 100%”៕

Related posts

Leave a Comment