ពិតជាល្អខ្លាំងណាស់! សម្រាប់អ្នកចង់ជិះកង់លេង លែងពិបាកដឹកកង់មកជាមួយទៀតហើយ ពេលនេះភូមិព្រះដាក់ឥឡូវមានកន្លែងជួលកង់ ជិះលេងកម្សាន្តនឹងគេហើយ

ដូចដែរ ប្រិយមិត្ដបានដឹងរួចមកហើយ ចំពោះពេលបច្ចុប្បន្ននេះ កំណើនអ្នកជិះកង់លំហែកាយ ហាត់ប្រាណដើម្បីសុខភាព នៅក្នុងប្រទេសកម្ពុជារបស់យើង គឺមានសន្ទុះកើនឡើងយ៉ាងគួរឱ្យកត់សម្គាល់ខ្លាំងបំផុត។ ទន្ទឹមនឹងនេះដែរ លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី ក៏បានប្រាប់ឱ្យដឹងថា ពេលនេះស្រុកបន្ទាយស្រី មានកន្លែងជួលកង់សម្រាប់ភ្ញៀវទេសចរណ៍ជិះលេងកម្សាន្ដហើយ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក ឃឹម ហ្វីណង់ បានសរសេរប្រាប់ឱ្យដឹងថា៖”ក្រែងមានអ្នកអត់ទាន់ដឹង ភូមិព្រះដាក់ឥឡូវមានកន្លែងជួលកង់ជិះលេងកម្សាន្តនឹងគេហើយ៖ កំណើននៃភ្ញៀវទេសចរក្នុងស្រុកមកក្នុងភូមិព្រះដាក់ អនុញ្ញាតឲ្យអ្នកភូមិអាចចាប់យកមករបរថ្មីប្រកបទៅដោយសក្តានុពលមួយនេះបាន។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សម្រាប់អ្នកចង់ជិះកង់លេងតាមទីជនបទ ឥឡូវនេះមិនចាំបាច់ពិបាកដឹកកង់មកជាមួយ រឺជិះកង់តាំងពីក្នុងក្រុងរហូតមកដល់ភូមិព្រះដាក់ទៀតទេ។ ភ្ញៀវទេសចរអាចជួលកង់នៅទីនេះផ្ទាល់តែម្តងបាន ជិះលេងកម្សាន្តកាត់តាមផ្ទះអ្នកភូមិលើខ្នងបារាយណ៍ចាស់ មើលទេសភាពវាលស្រែធំល្វឹងល្វើយ រឺក៏ចង់ជិះទៅលេងភ្នំបូក បឹងតានាវ បឹងឈូក ប្រាសាទបន្ទាយស្រី រឺជិះលេងក្នុងតំបន់ឧទ្យានអង្គរក៏បានដែរ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សប្បាយចិត្តដែលបានឃើញភាគលាភនៃវិស័យទេសចរណ៍បន្តិចម្តងៗត្រូវបានបែងចែកជាការងារ មុខរបរ និងប្រាក់ចំណូលបន្ថែមថ្មីជូនទៅដល់ប្រជាពលរដ្ឋនៅក្នុងសហគមន៍។ ផ្លែផ្កាទាំងនេះ ទោះតិចក្តីច្រើនក្តី នឹងបង្កើនភាពជឿជាក់ និងលើកទឹកចិត្តឲ្យបងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានចូលរួម និងគាំទ្ររឹតតែច្រើនចំពោះការខិតខំប្រឹងប្រែងអភិវឌ្ឍវិស័យទេសចរណ៍របស់រដ្ឋបាលស្រុកក្នុងពេលកន្លងមក។ លេខទូរស័ព្ទទំនាក់ទំនងជួល៖ 088 382 8883 085 827 176 ទេសចរណ៍ជនបទ ទៅលេងបន្ទាយស្រី”។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment